Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាឡេស្ទីន អង្វរករឲ្យអន្តរជាតិកុំលម្អៀង ត្រូវទប់ស្កាត់អំពើប្រល័យពូជសាសន៍ របស់អ៊ីស្រាអែល

បានផុស

នៅ

មន្ត្រីប៉ាឡេស្ទីន បានអង្វរករដល់ប្រជាជាតិនានាក្នុងពិភពលោក ឲ្យធ្វើអន្តរាគមន៍និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ដោយចេតនារបស់អ៊ីស្រាអែល លើប្រជាជនខ្លួន បន្ទាប់ពីមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ក្នុងការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យនៅហ្គាហ្សា។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មន្ត្រី​អ៊ីស្រាអែល ​បាន​ស្តីបន្ទោស​ការ​បំផ្ទុះ​នេះទៅ​លើ​គ្រាប់​រ៉ុកកែត ​ដែល​បាញ់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ជីហាដឥស្លាម។

ទោះបីជាយ៉ាងណាក៏ដោយ ជំនួយការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហោះលើបណ្តាញសង្គម X ថា កងកម្លាំងអ៊ីស្រាអែល បានវាយប្រហារមូលដ្ឋានក្រុមហាម៉ាស់ ដែលលាក់ខ្លួននៅខាងក្នុងមន្ទីរពេទ្យ មុនពេលលុប Post នោះចេញវិញភ្លាមៗ ហើយបង្ហោះព័ត៌មានថ្មីមួយទៀត ដោយស្តីបន្ទោសលើក្រុមហាម៉ាស់វិញ។

លោក Hussein al-Sheikh ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធទី១៨ខែតុលាថា “ការសម្លាប់រង្គាលនៅមន្ទីរពេទ្យ គឺមិនអាចអត់ឱនឲ្យបានទេ ហើយអ្វីដែលកំពុងកើតឡើងគឺជាអំពើប្រល័យពូជសាសន៍”។

(រូបថត៖ NYT)

លោក​​បន្ត​ថា “​យើងសូម​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​ការ​សម្លាប់​រង្គាល​នេះ​។ ភាពស្ងៀមស្ងាត់ និងភាពលម្អៀងមិនអាចទទួលយកបានទៀតទេ”។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន, មន្ទីរពេទ្យ Al-Ahli ដែលគ្រប់គ្រងដោយគ្រិស្តបរិស័ទ ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដោយមីស៊ីល កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សជាង៥០០នាក់។

ការទម្លាក់គ្រាប់បែកនេះ កើតឡើងចំពេលមានការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ បាតុករគាំទ្រប៉ាឡេស្ទីន ចូលលុកលុយ រដ្ឋសភាអាមេរិក, ប៉ូលិសចាប់ខ្លួនមនុស្ស ៣០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម