ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា មីស៊ីលរយៈចម្ងាយឆ្ងាយថ្មី របស់អាមេរិក ក៏មិនអាចជួយអ៊ុយក្រែន បានដែរ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អះអាងកាលពីថ្ងៃពុធទី១៨ខែតុលាថា វាគឺជាកំហុសសម្រាប់ទីក្រុងវ៉ាស៊ីនតោន ដែលផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ទៅឲ្យអ៊ុយក្រែន ហើយព្រមានថា មីស៊ីលទាំងនោះនឹងមិនផ្លាស់ប្តូរស្ថានភាពនៅសមរភូមិជួរមុខបានទេ វាមិនអាចជួយទីក្រុងកៀវបានឡើយ។

តាមការបញ្ជាក់ពីលោកពូទីន ក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំទីក្រុងប៉េកាំងបានឲ្យដឹងថា “វានឹងមិនមានលទ្ធផលទេ នោះហើយជាមូលហេតុដែលវាជាកំហុស។ គ្មានអ្វីល្អនឹងកើតឡើងសម្រាប់អ៊ុយក្រែនឡើយ។ វាគ្រាន់តែធ្វើឲ្យមានការឈឺចាប់ កាន់តែយូរប៉ុណ្ណោះ”។
កាលពីថ្ងៃអង្គារទី១៧ខែតុលា សេតវិមានបានបញ្ជាក់ពីការផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយឲ្យអ៊ុយក្រែន ខណៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហរដ្ឋអាមេរិក បានដកស្រង់សម្តីមន្ត្រីទីក្រុងវ៉ាស៊ីនតោន ដែលនិយាយថា មីស៊ីលប្រភេទ ATACMS នេះ មានចម្ងាយអតិបរមាប្រហែល១៦០គីឡូម៉ែត្រ។

ទន្ទឹមនោះ មន្ត្រីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់មីស៊ីលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីវាយប្រហារទីក្រុង Berdyansk ដែលជាទីក្រុងកំពង់ផែគ្រប់គ្រងដោយរុស្ស៊ីនៅក្នុងតំបន់ Zaporizhzhia ភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។
ក្រោយការវាយប្រហារនោះ ប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី និយាយថា អ៊ុយក្រែនពិតជាប្រើមីស៊ីលមែន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើ វាត្រូវដាក់ពង្រាយពេលណា ឬដាក់ពង្រាយដោយរបៀបណានោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kyiv Post
ចុចអាន៖ លោក ពូទីន បន្ទោសអាមេរិក ចំពោះសង្គ្រាម អ៊ីស្រាអែល-ប៉ាឡេស្ទីន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ