ព័ត៌មានអន្ដរជាតិ
អាមេរិក ជំទាស់បទឈប់បាញ់មនុស្សធម៌ ក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស់
កាលពីថ្ងៃពុធទី១៨ខែតុលា សហរដ្ឋអាមេរិក បានវេតូលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងអំពាវនាវឲ្យមានការផ្អាកផ្នែកមនុស្សធម៌ ក្នុងជម្លោះរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ដើម្បីអនុញ្ញាតឲ្យជំនួយមនុស្សធម៌ អាចចូលទៅកាន់តំបន់ ហ្គាហ្សាស្រ្ទីប បាន។

ការបោះឆ្នោតលើអត្ថបទដែលព្រាងដោយប្រេស៊ីល ត្រូវបានពន្យារពេលពីរដងរួចមកហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយកាលពីថ្ងៃពុធ សមាជិកចំនួន១២ប្រទេស បានបោះឆ្នោតគាំទ្រលើសេចក្តីព្រាងអត្ថបទ ខណៈរុស្ស៊ី និងអង់គ្លេស អនុបវាទ។
នៅថ្ងៃនោះដែរ អគ្គលេខាធិការ UN លោក Antonio Guterres បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំង និងបើកផ្លូវឲ្យជំនួយមនុស្សធម៌ ចូលទៅកាន់តំបន់ហ្គាហ្សា។
សេចក្តីព្រាងនេះ ក៏ជំរុញអ៊ីស្រាអែល ត្រូវលុបចោលបញ្ជារបស់ខ្លួន ដែលឲ្យជនស៊ីវិល និងបុគ្គលិក UN នៅហ្គាហ្សា រើទៅភាគខាងត្បូងនៃតំបន់ប៉ាឡេស្ទីន និងថ្កោលទោស ការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស់ផងដែរ។
អ៊ីស្រាអែលកាលពីសប្តាហ៍មុន បានបញ្ជាឲ្យប្រជាជនប្រហែល ១.១លាននាក់នៅក្នុងតំបន់ហ្គាហ្សា ត្រូវរើទៅភាគខាងត្បូង។ ការអំពាវនាវនោះធ្វើឡើង ខណៈអ៊ីស្រាអែល ត្រៀមលក្ខណៈសម្រាប់ការវាយលុកដីគោក ដើម្បីសងសឹក ចំពោះការវាយប្រហារដ៏អាក្រក់បំផុតរបស់ក្រុមហាម៉ាស់នៅក្នុងប្រវត្តិសាស្ត្រ ៧៥ឆ្នាំរបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ ប៉ាឡេស្ទីន អង្វរករឲ្យអន្តរជាតិកុំលម្អៀង ត្រូវទប់ស្កាត់អំពើប្រល័យពូជសាសន៍ របស់អ៊ីស្រាអែល

-
សន្តិសុខសង្គម២៣ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន