Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត អេហ្ស៊ីប ព្រមបើកច្រកឲ្យរថយន្តដឹកជំនួយមនុស្សធម៌ ២០ គ្រឿង ចូលទៅតំបន់ហ្គាហ្សា

បានផុស

នៅ

បើយោងតាមប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានយល់ព្រមបើកច្រក Rafah ដើម្បីអនុញ្ញាតឲ្យរថយន្តដឹកជំនួយមនុស្សធម៌ចំនួន ២០ គ្រឿងដំបូងឆ្លងកាត់ចូលទៅក្នុងតំបន់ហ្គាហ្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Biden បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីតេទូរសព្ទទៅលោក Sisi ពេលកំពុងជិះយន្តហោះ Air Force One ថា “ប្រធានាធិបតីអេហ្ស៊ីបបានអនុញ្ញាតឲ្យរថយន្តដឹកជំនួយមនុស្សធម៌រហូតដល់ ២០ គ្រឿងឆ្លងកាត់ចូលដើម្បីចាប់ផ្តើមចែកចាយជំនួយដល់តំបន់ហ្គាហ្សាហើយ” ។

ប្រធានាធិបតីរូបនេះបាននិយាយទៀតថា ផែនការដឹកជញ្ជូននេះយូរបំផុតគឺត្រឹមថ្ងៃសុក្រ ប៉ុន្តែត្រូវចំណាយពេល ៨ ម៉ោង ដោយសារតែផ្លូវឆ្លងកាត់មួយចំនួនត្រូវការពេលជួសជុល ហើយឡានចំនួន ២០ គ្រឿងដំបូងនេះក៏ជាការសាកល្បងនៃប្រព័ន្ធចែកចាយជំនួយទៅកាន់តំបន់ហ្គាហ្សាផងដែរ ជាពិសេសថាតើក្រុមហាម៉ាស់មានប្រតិកម្មយ៉ាងណាចំពោះផែនការនេះ ។

លោក Biden ​បាន​បន្ថែម​ថា រថយន្ត​ដឹក​ទំនិញ​ទាំង ២០ គ្រឿង​តំណាង​ឲ្យ​រថយន្ត​ដឹកជំនួយដំបូង ប៉ុន្តែ​យើងមានរថយន្ត​ដឹក​ជំនួយនេះសរុប​ចំនួន ១៥០ គ្រឿងឯណោះដែល​កំពុង​រង់ចាំដឹកជាបន្តបន្ទាប់ ប៉ុន្តែវាក៏អាស្រ័យលើពេលវេលា ក៏ដូចជាមធ្យោបាយផ្សេងៗផងដែរ ។

គួរបញ្ជាក់ថា ដើមឡើយលោក Biden គ្រោងនឹងជួបលោក Sisi នៅថ្ងៃពុធ ទី១៨ ខែតុលានេះនៅឯកិច្ចប្រជុំកំពូលផ្លូវបួនក្នុងប្រទេសហ្ស៊កដានី ប៉ុន្តែត្រូវបានលុបចោលភ្លាមៗ បន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើមន្ទីរពេទ្យក្នុងតំបន់ហ្គាហ្សាសម្លាប់មនុស្សប្រមាណ ៥០០ នាក់ដែលបណ្តាលឲ្យមានកំហឹងពាសពេញពិភពអារ៉ាប់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅស្ងៀមរឿង អ៊ីស្រាអែល វាយប្រហារសម្លាប់ជនស៊ីវិលនៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម