ព័ត៌មានអន្ដរជាតិ
សាកសពពលករ ថៃ ដែលស្លាប់ក្នុងសង្គ្រាម អ៊ីស្រាអែល នឹងដឹកត្រលប់មកប្រទេសកំណើតនៅថ្ងៃស្អែក
ក្រសួងការបរទេសថៃបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា សាកសពពលករថៃចំនួន ៨ នាក់ដែលបានបាត់បង់ជីវិតនៅក្នុងសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងត្រូវដឹកត្រលប់មកប្រទេសកំណើតវិញនៅព្រឹកថ្ងៃសុក្រ ទី២០ ខែតុលានេះហើយ ។

យោងតាមការចេញផ្សាយរបស់ក្រសួងការបរទេស, ស្ថានទូតប្រទេសថៃប្រចាំនៅទីក្រុង Tel Aviv បានទទួលព័ត៌មានពីក្រុមហ៊ុនរៀបចំពិធីបុណ្យសពរបស់អ៊ីស្រាអែលថា វិទ្យាស្ថានកោសល្យវិច្ច័យក្នុងប្រទេសអ៊ីស្រាអែលបានអនុញ្ញាតឲ្យមានការដឹកសាកសពដែលកំណត់អត្តសញ្ញាណថាជាពលករថៃ ត្រលប់មកប្រទេសកំណើតវិញតាមការស្នើសុំ ។
ពាក់ព័ន្ធនឹងបញ្ហានេះ ស្ថានទូតនឹងដឹកជញ្ជូនសាកសពទាំង ៨ នាក់ទៅកាន់ប្រទេសថៃ តាមជើងហោះហើរ El Al Flight LY083 ដែលនឹងចាកចេញពីប្រទេសមជ្ឈិមបូព៌ាមួយនេះនៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨ យប់ ហើយនឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិនៅថ្ងៃសុក្រ វេលាម៉ោង ៨ និង ៥០ ព្រឹក ។

ទន្ទឹមនោះ ក្រសួងការបរទេសថៃក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពផងដែរ ដែលរហូតមកដល់ពេលនេះមានជនជាតិថៃសរុបចំនួន ៣០ នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែល ៣,៥០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ប្រហែល ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សប្រមាណ ១២,០០០ នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅស្ងៀមរឿង អ៊ីស្រាអែល វាយប្រហារសម្លាប់ជនស៊ីវិលនៅហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ