ព័ត៌មានអន្ដរជាតិ
Tesla រួមជាមួយក្រុមហ៊ុនធំៗ ២ ទៀតបន្ថយល្បឿនផលិតរថយន្តអគ្គិសនី
ក្រុមហ៊ុន Tesla កាលពីពេលថ្មីៗនេះបានចូលរួមជាមួយក្រុមហ៊ុន General Motors និង Ford ក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះការពង្រីកសមត្ថភាពផលិតរថយន្តអគ្គិសនី ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចបច្ចុប្បន្ននិងការភ័យខ្លាចនៃតម្រូវការធ្លាក់ចុះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ CEO ក្រុមហ៊ុនលោក Elon Musk បាននិយាយថា លោកមានក្ដីបារម្ភលើអត្រាការប្រាក់នៃកម្ចីខ្ពស់ នឹងរារាំងដល់អតិថិជនពីការទិញរថយន្តអគ្គិសនី បើទោះបីជាមានការបញ្ចុះតម្លៃយ៉ាងច្រើនក៏ដោយ ខណៈលោកក៏នៅរង់ចាំមើលភាពច្បាស់លាស់នៃសេដ្ឋកិច្ច មុនពេលបង្កើនរោងចក្រដែលបានគ្រោងទុកនៅក្នុងប្រទេសម៉ិកស៊ិក ។
ទន្ទឹមនោះ ការលើកឡើងរបស់មហាសេដ្ឋីរូបនេះ បានធ្វើឲ្យភាគហ៊ុន Tesla ធ្លាក់ចុះជាង ៤ ភាគរយក្នុងការជួញដូរក្រោយទីផ្សារ ហើយវាក៏កើតមានឡើង បន្ទាប់ពីការព្រមានពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត និងការចាប់ផ្តើមអាជីវកម្មផលិតរថយន្តអគ្គិសនីផងដែរ ។

ជាមួយគ្នានេះ ក្រុមហ៊ុន GM បានពន្យារពេលផលិតរថយន្តភីកអាប់អគ្គិសនី Chevrolet Silverado និង GMC Sierra នៅរោងចក្រមួយក្នុងរដ្ឋ Michigan ខណៈក្រុមហ៊ុន Ford នឹងកាត់បន្ថយជាបណ្តោះអាសន្ននូវការផ្លាស់ប្តូរមួយក្នុងចំណោមការផ្លាស់ប្តូរចំនួន ៣ នៅរោងចក្រដែលផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning របស់ខ្លួន ។
ដោយឡែក ក្រុមហ៊ុនដែលទើបចាប់ផ្តើមផលិតរថយន្តអគ្គិសនី Lucid បានធ្លាក់ចុះជិត ៣០ ភាគរយនៅក្នុងការផលិតនៅត្រីមាសទី ៣ ហើយមានការកើនឡើងតិចតួចប៉ុណ្ណោះក្នុងការចែកចាយ ទោះបីជាមានការបញ្ចុះតម្លៃក៏ដោយ ។ ចំណែកក្រុមហ៊ុន Rivian គាំទ្រដោយ Amazon ដែលផលិតរថយន្តភីកអាប់អគ្គិសនី និងរថយន្តស្ព័រក៏បានធ្វើឲ្យអ្នកវិនិយោគខកចិត្តដូចគ្នាក្នុងខែនេះ ។
ចំពោះនៅទីផ្សារអាមេរិកវិញ នាយកប្រតិបត្តិ Tesla លើកឡើងថា ប្រសិនបើអត្រាការប្រាក់នៅតែខ្ពស់ វាពិតជាពិបាកសម្រាប់ប្រជាពលរដ្ឋក្នុងការទិញរថយន្តថ្មី ។ ដោយផ្អែកលើការប៉ាន់ស្មានទីផ្សារបច្ចុប្បន្ន ជាមួយនឹងទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំនាពេលថ្មីៗនេះបង្ហាញថា ធនាគារកណ្តាលអាមេរិកអាចនឹងទុកអត្រាការប្រាក់ឲ្យខ្ពស់ក្នុងរយៈពេលយូរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ