Connect with us

ព័ត៌មានអន្ដរជាតិ

ការវាយប្រហារអាកាសរបស់អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាង៤០នាក់ទៀត

បានផុស

នៅ

ពលរដ្ឋប៉ាឡេស្ទីនជាង៤០នាក់ទៀត ត្រូវបានសម្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ខែតុលា ខណៈយន្តហោះចម្បាំងអ៊ីស្រាអែល បន្តវាយប្រហារតំបន់ហ្គាហ្សាស្ទ្រីប។

ទីភ្នាក់ងារសារព័ត៌មាន Wafa រាយការណ៍ថា មនុស្សចំនួន៩នាក់ រួមទាំងកុមារ៧នាក់ផងដែរ ត្រូវបានសម្លាប់ នៅពេលយន្តហោះ វាយប្រហារផ្ទះមួយខ្នងនៅតំបន់ Khan Younis ភាគខាងត្បូងទីក្រុង ហ្គាហ្សា។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ជនជាតិប៉ាឡេស្ទីនជាង៣០នាក់ទៀត ត្រូវបានសម្លាប់ និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅ Rafah ភាគខាងត្បូងជ្រោយហ្គាហ្សា។ យន្តហោះចម្បាំងអ៊ីស្រាអែល ក៏បានវាយប្រហារផ្ទះមួយខ្នង នៅក្នុងសង្កាត់ Tal al-Sultan នៃទីក្រុង Rafah ផងដែរ។

លើសពីនេះ យោងតាមសាក្សីបានឲ្យដឹងថា ទារកជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់រងរបួស ក្នុងការវាយប្រហារតាមអាកាសនៅជំរំជនភៀសខ្លួន Nuseirat កណ្តាលតំបន់ហ្គាហ្សា។

កុមារម្នាក់​ ក៏ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងលិចទីក្រុង Khan Younis ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ លោក បៃដិន៖ អាមេរិក នឹងគាំទ្រអ៊ីស្រាអែល ជារៀងដរាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម