ព័ត៌មានអន្ដរជាតិ
ខ្មាន់កាំភ្លើងសម្រុកចូកសកលវិទ្យាល័យក្រុង កាប៊ុល សម្លាប់មនុស្ស២២នាក់
មនុស្សយ៉ាងតិច២២នាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងដែលបានសម្រុកចូលសកលវិទ្យាល័យក្រុងកាប៊ុលមុនពេលផ្ទុះអាវុធជាមួយកងកម្លាំងសន្តិសុខរយៈពេលមួយម៉ោងកាលពីថ្ងៃចន្ទ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបាននិយាយថា ការវាយប្រហារនេះបានបញ្ចប់នៅពេលខ្មាន់កាំភ្លើងបីនាក់ត្រូវបានសម្លាប់។ មនុស្ស២២នាក់ទៀតបានរងរបួស។
ក្រុមរដ្ឋឥស្លាមក្នុងតំបន់បានអះអាងទទួលខុសត្រូវនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ការវាយប្រហារនេះបានចាប់ផ្តើមភ្លាមៗមុនពេលមន្រ្តីរដ្ឋាភិបាលត្រៀមចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅរបស់អ៊ីរ៉ង់។
ក្រុមតាលីបង់បានបដិសេធថាខ្លួនមិនពាក់ព័ន្ធទេនិងបានថ្កោលទោសការវាយប្រហារនេះ។ ប៉ុន្មានម៉ោងក្រោយមក ក្រុមរដ្ឋឥស្លាមបានចេញសារមួយនៅលើកម្មវិធី Telegram ដោយនិយាយថា ខ្លួនបានកំណត់គោលដៅលើចៅក្រមនិងអ្នកស៊ើបអង្កេតបញ្ចប់ការសិក្សាដែលធ្វើការឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលក្បត់សាសនា។

កន្លងមក ក្រុម IS បានផ្តោតគោលដៅលើមជ្ឈមណ្ឌលអប់រំក្នុងប្រទេសអាហ្វហ្គានីស្ថានរួមទាំងការវាយប្រហារនៅខាងក្រៅមជ្ឈមណ្ឌលសិក្សាមួយក្នុងទីក្រុងកាប៊ុលកាលពីខែមុនផងដែរដែលបានបណ្តាលឲ្យមនុស្ស២៤នាក់ស្លាប់។ ក្រុមនេះក៏អះអាងទទួលខុសត្រូវចំពោះការវាយប្រហារឆ្នាំ២០១៨នៅមុខសាកលវិទ្យាល័យក្រុងកាប៊ុលផងដែរដែលក្នុងនោះមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយវិមានប្រធានាធិបតី លោកប្រធានាធិបតី Ashraf Ghani បាននិយាយថា អាហ្វហ្គានីស្ថាននឹងសងសឹកចំពោះការវាយប្រហារនេះ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ