Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងសម្រុកចូកសកលវិទ្យាល័យក្រុង កាប៊ុល សម្លាប់មនុស្ស២២នាក់

បានផុស

នៅ

មនុស្សយ៉ាងតិច២២នាក់ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងដែលបានសម្រុកចូលសកលវិទ្យាល័យក្រុងកាប៊ុលមុនពេលផ្ទុះអាវុធជាមួយកងកម្លាំងសន្តិសុខរយៈពេលមួយម៉ោងកាលពីថ្ងៃចន្ទ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបាននិយាយថា ការវាយប្រហារនេះបានបញ្ចប់នៅពេលខ្មាន់កាំភ្លើងបីនាក់ត្រូវបានសម្លាប់។ មនុស្ស២២នាក់ទៀតបានរងរបួស។

ក្រុមរដ្ឋឥស្លាមក្នុងតំបន់បានអះអាងទទួលខុសត្រូវនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារនេះបានចាប់ផ្តើមភ្លាមៗមុនពេលមន្រ្តីរដ្ឋាភិបាលត្រៀមចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅរបស់អ៊ីរ៉ង់។

ក្រុមតាលីបង់បានបដិសេធថាខ្លួនមិនពាក់ព័ន្ធទេនិងបានថ្កោលទោសការវាយប្រហារនេះ។ ប៉ុន្មានម៉ោងក្រោយមក ក្រុមរដ្ឋឥស្លាមបានចេញសារមួយនៅលើកម្មវិធី Telegram ដោយនិយាយថា ខ្លួនបានកំណត់គោលដៅលើចៅក្រមនិងអ្នកស៊ើបអង្កេតបញ្ចប់ការសិក្សាដែលធ្វើការឲ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលក្បត់សាសនា។

កន្លងមក ក្រុម IS បានផ្តោតគោលដៅលើមជ្ឈមណ្ឌលអប់រំក្នុងប្រទេសអាហ្វហ្គានីស្ថានរួមទាំងការវាយប្រហារនៅខាងក្រៅមជ្ឈមណ្ឌលសិក្សាមួយក្នុងទីក្រុងកាប៊ុលកាលពីខែមុនផងដែរដែលបានបណ្តាលឲ្យមនុស្ស២៤នាក់ស្លាប់។ ក្រុមនេះក៏អះអាងទទួលខុសត្រូវចំពោះការវាយប្រហារឆ្នាំ២០១៨នៅមុខសាកលវិទ្យាល័យក្រុងកាប៊ុលផងដែរដែលក្នុងនោះមនុស្សរាប់សិបនាក់ត្រូវបានសម្លាប់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយវិមានប្រធានាធិបតី លោកប្រធានាធិបតី Ashraf Ghani បាននិយាយថា អាហ្វហ្គានីស្ថាននឹងសងសឹកចំពោះការវាយប្រហារនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម