Connect with us

ព័ត៌មានអន្ដរជាតិ

មេប៉ូលិសអ៊ីស្រាអែល គំរាមបញ្ជូនបាតុករប្រឆាំងសង្គ្រាម ទៅ ហ្គាហ្សា

បានផុស

នៅ

មេប៉ូលិសអ៊ីស្រាអែល លោក Kobi Shabtai និយាយថា នឹងគ្មានការអត់ឱនឡើយ ចំពោះបាតុកម្មគាំទ្រហ្គាហ្សា ក្នុងប្រទេសអ៊ីស្រាអែល ដោយលោកគំរាមបញ្ជូនក្រុមបាតុករប្រឆាំងសង្គ្រាម ទៅកាន់ទឹកដីរបស់ប៉ាឡេស្ទីន ដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជារៀងរាល់ថ្ងៃ អស់រយៈពេលជិតពីរសប្តាហ៍មកហើយ។

លោក Kobi Shabtai (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយរបស់ Shabtai ធ្វើឡើងនៅក្នុងវីដេអូដែលបង្ហោះលើឆានែល TikTok របស់ប៉ូលិសអ៊ីស្រាអែលផ្ទាល់ កាលពីថ្ងៃអង្គារទី១៧ខែតុលា ហើយប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល ក៏​បាន​យក​វា​មក​ផ្សាយ​នៅ​ថ្ងៃ​ពុធ ​បន្ទាប់​ពី​ប៉ូលិស​​បំបែក​ការ​ជួប​ជុំ​គាំទ្រហ្គាហ្សា​ក្នុង​ទីក្រុង Haifa ដោយ​ចាប់​ខ្លួន​មនុស្សចំនួន៦នាក់​។

លោក Shabtai និយាយថា “អ្នកណាដែលចង់ក្លាយជាពលរដ្ឋអ៊ីស្រាអែល សូមស្វាគមន៍។ អ្នក​ណា​ដែល​ចង់​កំណត់​អត្តសញ្ញាណ​ជាមួយ​ហ្គាហ្សា​ សូមស្វាគមន៍។ ខ្ញុំ​នឹង​ដាក់ពួកគេទាំងឡានៗ ទៅទីនោះ”។

(រូបថត៖ NYT)

ក្នុង​វីដេអូ​ដដែល, លោក Shabtai ក៏​​និយាយដែរ​ថា ​“នឹង​គ្មាន​ការ​អត់ឱនឡើយ ​ចំពោះ​ករណី​ញុះញង់​ណា​មួយ ហើយនឹង​មិន​មាន​ការ​អនុញ្ញាត​សម្រាប់​ការ​តវ៉ា​ឡើយ។ អ៊ីស្រាអែល​កំពុង​មាន​​សង្រ្គាម យើង​មិន​ស្ថិត​ក្នុង​ស្ថានភាព​ដែល​​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​ប្រភេទ ​មកសាក​ល្បង​យើង​ទេ”។

ទន្ទឹមនោះ អ្នកនាំពាក្យប៉ូលិសអ៊ីស្រាអែល លោក Eli Levy បានប្រាប់វិទ្យុកងទ័ព កាលពីថ្ងៃពុធថា តាំងពីការចាប់ផ្តើមសង្រ្គាមហ្គាហ្សា កាលពីថ្ងៃទី៧ខែតុលាមក មនុស្សចំនួន៦៣នាក់ក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា គាំទ្រឬញុះញង់អំពើភេរវកម្ម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ការវាយប្រហារអាកាសរបស់អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាង៤០នាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម