Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Nokia កាត់បន្ថយបុគ្គលិកការងារ​ ១៤,០០០ កន្លែង ដោយសារតែការលក់ខាត

បានផុស

នៅ

ក្រុមហ៊ុនទូរគមនាគមន៍ Nokia នឹងកាត់បន្ថយបុគ្គលិក​ការងារចំនួន ១៤,០០០ កន្លែងចន្លោះពី ៧២,០០០ នាក់ទៅ ៧៧,០០០ នាក់ក្នុងចំណោមបុគ្គលិកសរុប ៨៦,០០០ នាក់ បន្ទាប់ពីការលក់ឧបករណ៍ 5G ជំនាន់ក្រោយនៅក្នុងត្រីមាសទី៣ បានធ្លាក់ចុះ ១ ភាគ ៥ នៃចំណូលសរុប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន Nokia និងគូប្រជែង Ericsson បានធ្លាក់ចុះនៃតម្រូវការឧបករណ៍ 5G ដូចគ្នានៅក្នុងទីផ្សារប្រទេសធំៗដូចជានៅសហរដ្ឋអាមេរិកជាដើម ហើយបានបង្វែរការលក់​ចូលក្នុងទីផ្សារ​ឥណ្ឌា​ជំនួសវិញដែលជាទីផ្សារមានប្រាក់ចំណេញទាប ។

ការកាត់បន្ថយ​នេះ ជាយន្តការ​សន្សំប្រាក់របស់ក្រុមហ៊ុន ដោយរំពឹងថា នឹងសន្សំបាន ១.១៤ ពាន់លានដុល្លារ នៅឆ្នាំ ២០២៦ ។

ចំពោះការលក់ធ្លាក់ចុះនេះដែរ នាយកប្រតិបត្តិលោក Pekka Lundmark បាននិយាយថា ការកំណត់មូលដ្ឋានថ្លៃដើមឡើងវិញ គឺជាជំហានចាំបាច់មួយ ដើម្បីកែសម្រួលភាពមិនច្បាស់លាស់នៃទីផ្សារ និងដើម្បីធានាបាននូវប្រាក់ចំណេញ ក៏ដូចជាការប្រកួតប្រជែងរយៈពេលវែងផងដែរ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ Yahoo

ចុចអាន៖ សេដ្ឋកិច្ច ចិន នៅត្រីមាសទី ៣ មានកំណើនជិត ៥ ភាគរយលើសការរំពឹងទុក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម