Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន មិនអះអាងថា ខាងណាវាយប្រហារមន្ទីរពេទ្យហ្គាហ្សាទេ តែប្រាប់ទៅក្រុមហាម៉ាស់ “គួររៀនបាញ់ឲ្យត្រង់”

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មានថា លោកជឿជាក់លើការវាយតម្លៃស៊ើបការណ៍សម្ងាត់របស់អាមេរិក អំពីការផ្ទុះនៅមន្ទីរពេទ្យហ្គាហ្សា ហើយចំអកដល់ក្រុមហាម៉ាស់ថា “ខ្ញុំ​មិនអះអាងថាជាក្រុម​ហាម៉ាស់ ដែលធ្វើ​វា​ដោយ​ចេតនា​ទេ ប៉ុន្តែពួកគេត្រូវតែរៀនពីរបៀបឲ្យបាញ់ត្រង់ជាងនេះ”។

លោក ចូ បៃដិន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស់និយាយថា ការផ្ទុះនៅមន្ទីរពេទ្យដែលសម្លាប់មនុស្សរាប់រយនាក់ គឺជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ខណៈអ៊ីស្រាអែលបានស្តីបន្ទោសរ៉ុកកែត ដែលបាញ់ខុសដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនផ្សេងទៀត។

បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេលខ្លីទៅកាន់ទីក្រុង Tel Aviv លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា គាត់យល់ពីមូលហេតុ ដែលមនុស្សមួយចំនួនមានការសង្ស័យថា តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះមន្ទីរពេទ្យដ៏សាហាវនេះ តែចំពោះគាត់ គាត់មិនធានាអះអាងទេ លុះ​ត្រា​តែមានប្រភពច្បាស់លាស់ តែវាមិន​ទំនង​ជាស្នាដៃរបស់​អ៊ីស្រាអែល​ឡើយ។

ក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីថ្ងៃពុធទី១៨ខែតុលា ប្រធានាធិបតីអាមេរិ ក៏បានប្តេជ្ញាបន្តគាំទ្រអ៊ីស្រាអែលផងដែរ ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងឈរនៅខាងសម្ព័ន្ធមិត្តរបស់ខ្លួនជារៀងដរាប។

លោកបាននិយាយបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ថា “ខ្ញុំមកអ៊ីស្រាអែលជាមួយសារតែមួយគត់ នោះគឺថា អ្នកមិននៅម្នាក់ឯងទេ។ ដរាបណាសហរដ្ឋអាមេរិកឈរ ហើយយើងនឹងឈរជារៀងរហូត យើងនឹងមិនទុកឲ្យអ្នកនៅម្នាក់ឯងឡើយ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Newstalk ZB

ចុចអាន៖ មេប៉ូលិសអ៊ីស្រាអែល គំរាមបញ្ជូនបាតុករប្រឆាំងសង្គ្រាម ទៅ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម