Connect with us

ព័ត៌មានអន្ដរជាតិ

វេជ្ជបណ្ឌិតម្នាក់រៀបរាប់ស្ថានភាពអណោចអាធ័ម នៅមន្ទីរពេទ្យហ្គាហ្សា

បានផុស

នៅ

ក្រោយរងការវាយប្រហារតាមអាកាសដោយមីស៊ីលរបស់អ៊ីស្រាអែល ប្រធានផ្នែកវះកាត់ឆ្អឹងនៅមន្ទីរពេទ្យ Al-Ahli al-Arabi ក្នុងទីក្រុងហ្គាហ្សា លោកវេជ្ជបណ្ឌិត Fadel Naim បានចេញមករៀបរាប់ស្ថានភាពដ៏អាណោចអាធ័មរបស់ជនរងគ្រោះ ដែលពេលនេះមន្ទីរពេទ្យសឹងក្លាយជាវាលកប់ខ្មោចទាំងស្រុងទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិតរូបនេះ ប្រាប់អ្នកសារព័ត៌មាន​ថា​ «​មនុស្សរាប់សិបនាក់​បាន​រត់​ចូល​ទៅ​ក្នុង​ផ្នែក​វះកាត់និង​ស្រែក​ឱ្យ​ជួយយ៉ាងរំពង»។ ក្នុងនោះមានអ្នកខ្លះមកទាំងឆ្អឹងជើងផុសចេញក្រៅស្រស់ៗតែម្ដង។

លោក​បាន​ថ្លែង​ថា​ «​មន្ទីរពេទ្យ​ពោរពេញ​ទៅ​ដោយ​សាកសព​មនុស្ស​ស្លាប់ និង​របួស​យ៉ាងធ្ងន់ធ្ងរ​។ ប៉ុន្តែយើងមិនអាចជួយ​បានទាំងអស់នោះទេ ដោយក្រុមគ្រូពេទ្យព្យាយាមសង្រ្គោះតែ​អ្នក​ណា​ដែល​អាច​​សង្គ្រោះបានប៉ុណ្ណោះ ខណៈអ្នកជំងឺច្រើនលើសលុបហួស​ពីសមត្ថភាព​ក្រុម​មន្ទីរពេទ្យ​អាចសង្រ្គោះ»។

វេជ្ជបណ្ឌិត Fadel Naim បន្ថែមថា មន្ទីរពេទ្យនេះត្រូវបានអ៊ីស្រាអែលកំណត់គោលដៅ ហើយជាលទ្ធផលកុមារ និងអ្នកជំងឺគ្រប់ប្រភេទបានស្លាប់រណូករណែល ដោយសាកសពអ្នកខ្លះបានបំបែក ចំណាំមិនបាន។

ដោយឡែកមន្ទីរពេទ្យ ព្រមទាំងអគារក្បែរខាង​ប្រឡាក់សុទ្ធតែឈាមពេញ​ជញ្ជាំង ចំណែកនៅលើដីក៏ក្រាលដោយឈាមក្រហមច្រាល និងពោរពេញដោយអវៈយវៈមនុស្ស​។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំងឺចេះតែកើនឡើង ខណៈគ្រូពេទ្យអស់កម្លាំង សឹងដួលខ្លួនឯងដែរ។ បច្ចុប្បន្នមន្ទីរពេទ្យហ្គាហ្សាទាំងមូល ជិតក្លាយទៅជាវាលកប់ខ្មោចវាលអស់ទៅហើយ។

ចំពោះមូលហេតុដែលមនុស្សសម្រុកចូលមនុស្សមន្ទីរពេទ្យយ៉ាងច្រើនតាន់តាប់ ដោយសារពួកគេយល់ថា នៅមន្ទីរពេទ្យ ជាជម្រកសុវត្ថិភាព អាចជួយឱ្យគេចចេញពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ អ៊ីស្រាអែល បង្ហាញវីដេអូ ដោយអះអាងថា ការវាយប្រហារមន្ទីរពេទ្យហ្គាហ្សា គឺជាស្នាដៃរបស់ក្រុមហាម៉ាស់ 

ចុចអាន៖ លោក បៃដិន មិនអះអាងថា ខាងណាវាយប្រហារមន្ទីរពេទ្យហ្គាហ្សាទេ តែប្រាប់ទៅក្រុមហាម៉ាស់ “គួររៀនបាញ់ឲ្យត្រង់”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម