Connect with us

ព័ត៌មានអន្ដរជាតិ

លេចចេញក្រុមមួយទៀត បាញ់មីស៊ីលនិងដ្រូនពីប្រទេសយេម៉ែន សំដៅទៅអ៊ីស្រាអែល តែត្រូវអាមេរិក ស្ទាក់ចាប់ទាន់

បានផុស

នៅ

មន្ទីរបញ្ចកោណនិយាយថា កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែតុលា នាវាកងទ័ពជើងទឹកអាមេរិកនៅសមុទ្រក្រហម បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដែលបាញ់ដោយក្រុមឧទ្ទាមហ៊ូធីក្នុងប្រទេសយេម៉ែន ខណៈវាហោះសំដៅទៅប្រទេសអ៊ីស្រាអែល។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បានប្រាប់អ្នកយកព័ត៌មានថា “កាំជ្រួចវាយប្រហារដីគោកចំនួន៣គ្រាប់ និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ត្រូវបានស្ទាក់ចាប់ដោយនាវាពិឃាដ។ ការវាយប្រហារនេះ បានចាប់ផ្តើមឡើងដោយកងកម្លាំង ហ៊ូធី នៅយេម៉ែន ដែលមានសក្តានុពលហោះឆ្ពោះទៅរកគោលដៅក្នុងប្រទេសអ៊ីស្រាអែល”។

នាវា USS Carney កំពុងល្បាតនៅសមុទ្រក្រហម ដែលជាផ្នែកមួយនៃវត្តមានយោធាអាមេរិកតាមការបញ្ជាដោយប្រធានាធិបតី ចូ បៃដិន ដើម្បីរក្សាស្ថិរភាព បន្ទាប់ពីសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប បានផ្ទុះឡើង។

លោក Ryder និយាយថា មីស៊ីលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ជាកន្លែងដែលក្រុមឧទ្ទាមហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ កំពុងធ្វើសង្គ្រាមជាមួយរដ្ឋាភិបាលដែលគាំទ្រដោយក្រុមចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត។

នាវា USS Carney (រូបថត៖ USN)

សូមបញ្ជាក់ លោក បៃដិន បានបញ្ជាឲ្យបង្កើនកម្លាំងផ្លូវអាកាស និងកងទ័ពជើងទឹក រួមទាំងការបញ្ជូននាវាផ្ទុកយន្តហោះ២គ្រឿងទៅតំបន់មជ្ឈិមបូព៌ាផងដែរ ដើម្បីការពារប្រឆាំងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលកំពុងរីកកាន់តែធំ។

កាល​ពី​ថ្ងៃ​អង្គារ មន្ទីរ​បញ្ចកោណ​ក៏​បាន​បញ្ជា​ឲ្យ​ទាហាន​ចំនួន ២០០០ នាក់ ​ត្រៀមខ្លួនសម្រាប់​ការ​ដាក់​ពង្រាយ​ដ៏​មាន​សក្តានុពលផងដែរ។

រដ្ឋមន្ត្រីការពារជាតិ Lloyd Austin និយាយថា ការដាក់ពង្រាយនេះ នឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកឆ្លើយតបកាន់តែលឿនចំពោះវិបត្តិ ខណៈសេតវិមាន សង្កត់ធ្ងន់ថា ខ្លួនមិនមានចេតនាដាក់កងកម្លាំងប្រយុទ្ធរបស់សហរដ្ឋអាមេរិកនៅលើដីគោកនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក បៃដិន មិនអះអាងថា ខាងណាវាយប្រហារមន្ទីរពេទ្យហ្គាហ្សាទេ តែប្រាប់ទៅក្រុមហាម៉ាស់ “គួររៀនបាញ់ឲ្យត្រង់”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម