ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សម្លាប់មេកងកម្លាំងសន្តិសុខក្រុមហាម៉ាស់ និងគ្រួសារ
កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែតុលា ប្រមុខកងកម្លាំងសន្តិសុខរបស់ក្រុមហាម៉ាស់លោក Jehad Mheisen ត្រូវបានសម្លាប់ រួមជាមួយនឹងសមាជិកគ្រួសារ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះរបស់ពួកគេ ខណៈអ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែក ទៅលើតំបន់ហ្គាហ្សាស្ទ្រីប។

អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងវាយលុកក្រុមហាម៉ាស់ គ្រប់ទីកន្លែងក្នុងតំបន់ ហ្គាហ្សា ហើយចោទប្រកាន់មេដឹកនាំ និងអ្នកប្រយុទ្ធរបស់ក្រុមនេះថា បានជ្រកកោនក្នុងចំណោមប្រជាជនស៊ីវិល ប៉ុន្តែការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បានបន្តបំផ្លាញសង្កាត់ទាំងមូលនៅទូទាំងទឹកដីដែលមានប្រជាជនរស់នៅយ៉ាងច្រើនក្រាស់ក្រែល ដោយបន្សល់ទុកការស្លាប់ និងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់។
កាលពីថ្ងៃព្រហស្បតិ៍ ការទម្លាក់គ្រាប់បែក បានវាយលុកទីតាំងនានានៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងផ្នែកខ្លះនៃភាគខាងត្បូង ដែលអ៊ីស្រាអែលប្រកាសថាជា “តំបន់សុវត្ថិភាព” ផងដែរ។

ប្រជាជនប៉ាឡេស្ទីន បានដើរស្វែងរកមនុស្សជាទីស្រឡាញ់នៅតាមគំនរបាក់បែក ទូទាំងតំបន់ហ្គាហ្សា ហើយពួកគេបានស្រែកដោយក្តីសោកសង្រេង ពេលរកឃើញសាកសពកូនៗ ប្រពន្ធ និងឪពុកម្តាយ។
ក្នុងរយៈពេលជិតពីរសប្តាហ៍ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមការទម្លាក់គ្រាប់បែក ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់ដែលបានសម្លាប់មនុស្ស១៣០០នាក់, ផ្ទះរាប់ពាន់ខ្នងត្រូវបានបំផ្លាញនៅទូទាំងតំបន់ហ្គាហ្សា ហើយប្រជាជនប៉ាឡេស្ទីន៣៧៨៥នាក់នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ១៥២៤នាក់ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លេចចេញក្រុមមួយទៀត បាញ់មីស៊ីលនិងដ្រូនពីប្រទេសយេម៉ែន សំដៅទៅអ៊ីស្រាអែល តែត្រូវអាមេរិក ស្ទាក់ចាប់ទាន់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ