Connect with us

ព័ត៌មានអន្ដរជាតិ

មន្ទីរបញ្ចកោណ ចេញរបាយការណ៍ បង្ហាញពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន នឹកស្មានមិនដល់

បានផុស

នៅ

មន្ទីរបញ្ចកោណបាននិយាយក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីយោធាទីក្រុងប៉េកាំង ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែតុលាថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង៥០០គ្រាប់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងកើនដល់ជាង១០០០គ្រាប់នៅឆ្នាំ២០៣០។

(រូបថត៖ CCTV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់របាយការណ៍លើកមុន មន្ទីរបញ្ចកោណ ប៉ាន់ស្មានថា ទីក្រុងប៉េកាំង មានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការ ត្រឹមជាង៤០០គ្រាប់ប៉ុណ្ណោះក្នុងឆ្នាំ២០២១។ នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសចិន កំពុងមានការអភិវឌ្ឍគួឲ្យកត់សម្គាល់ក្នុងវិស័យយោធា។

យ៉ាងណាក្តី ថ្វីបើចិនមានការកើនឡើងអាវុធនុយក្លេអ៊ែរច្រើនបែបនេះក៏ដោយ ក៏តួលេខរបស់ចិន នៅតែទាបជាងរុស្ស៊ី និងសហរដ្ឋអាមេរិកដដែល។

សហរដ្ឋអាមេរិក មានឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៣៧០០គ្រាប់ ដែលក្នុងនោះក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រប្រហែល ១៤១៩ត្រូវបានដាក់ពង្រាយ។ ចំណែករុស្ស៊ី​ មាន​អាវុធ​នុយក្លេអ៊ែរ​ប្រហែល១៥៥០គ្រាប់ ​ត្រូវ​បាន​ដាក់​ពង្រាយ ហើយ​យោង​តាម​សហព័ន្ធ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក, រុស្ស៊ីមានឃ្លាំង​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ចំនួន ៤៤៨៩ គ្រាប់។

(រូបថត៖ Getty Images)

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “យើងមើលឃើញថា សាធារណរដ្ឋប្រជាមានិតចិន បានបន្តធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស ហើយធ្វើពិពិធកម្ម និងពង្រីកកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។ អ្វីដែលពួកគេកំពុងធ្វើឥឡូវនេះ ប្រសិនបើអ្នកប្រៀបធៀបវាទៅនឹងអ្វីដែលពួកគេកំពុងធ្វើកាលពីមួយទសវត្សរ៍មុន វាពិតជាលើសពីទំហំ និងជឿនលឿន”។

លើសពីនេះ របាយការណ៍បានបន្ថែមថា កងទ័ពជើងទឹកចិន មាននាវា និងនាវាមុជទឹកជាង ៣៧០គ្រឿង ពោលគឺកើនឡើងពីចំនួន៣៤០គ្រឿង ដែលពួកគេមានកាលពីឆ្នាំមុន។

ការពង្រីកកម្លាំងទ័ពជើងទឹក គឺជាចំណុចសំខាន់សម្រាប់ការប៉ុនប៉ងរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងការធ្វើឲ្យប្រទេសចិន ក្លាយជាមហាអំណាចយោធាដ៏លេចធ្លោនៅក្នុងតំបន់ ខណៈទីក្រុងប៉េកាំង មានកងទ័ពជើងទឹកធំបំផុតនៅលើពិភពលោករួចទៅហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិកបារម្ភថា ចិន​ ទំនង​ជា​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ១៥០០​គ្រាប់ ត្រឹម​ឆ្នាំ ​២០៣៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៥ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម