ព័ត៌មានអន្ដរជាតិ
ឥណ្ឌា គ្រោងបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ ២០៤០
បន្ទាប់ពីជោគជ័យបញ្ជូនយានទៅចុះចតស្រាវជ្រាវនៅលើភពព្រះចន្ទ ពេលនេះទីភ្នាក់ងារអវកាសឥណ្ឌាមានមហិច្ចតាគ្រោងនឹងបញ្ជូនអវកាសយានិកទៅជាន់ដីឋានព្រះចន្ទម្តងនៅឆ្នាំ ២០៤០ ខាងមុខ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបាននិយាយថា ឥណ្ឌាមានមហិច្ចតាខ្ពស់បញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទ និងសាងសង់ស្ថានីយ៍អវកាសផ្ទាល់ខ្លួននៅឆ្នាំ ២០៣៥ ហើយអាចនឹងសម្រេចគោលបំណងនាំអាកាសយានិកទៅឋាននោះនៅ ៥ ឆ្នាំក្រោយមក ។
បើតាមការបញ្ជាក់ពីទីភ្នាក់ងារអវកាសបានឲ្យដឹងថា ដំបូងឡើយប្រទេសឥណ្ឌាក៏គ្រោងនឹងបញ្ជូនអវកាសយានិក ៣ នាក់ទៅកាន់គន្លងទាបជុំវិញផែនដីនៅត្រឹមឆ្នាំ ២០២៥ ដើម្បីបន្តការសិក្សាស្រាវជ្រាវជាមុនសិន ។

ប្រើសិនបើជាគម្រោងនេះជោគជ័យមែន នោះឥណ្ឌានឹងក្លាយជាប្រទេសទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលបានបញ្ជូនមនុស្សទៅកាន់ភពព្រះចន្ទ ។
គួរឲ្យដឹងថា កាលពីខែសីហា ឥណ្ឌាបានក្លាយជាប្រទេសដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលអាចចុះចតយានអវកាស Chandrayaan-3 ដោយជោគជ័យនៅប៉ូលខាងត្បូងរបស់ឋានព្រះចន្ទ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ