ព័ត៌មានអន្ដរជាតិ
ទាហាន អ៊ីស្រាអែល នឹងវាយលុកចូលតំបន់ហ្គាហ្សាឆាប់ៗនេះ
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍បានប្រាប់ទាហានអ៊ីស្រាអែលដែលកំពុងឈរជើងនៅតំបន់ព្រំដែនហ្គាហ្សា ឲ្យត្រៀមបើកការវាយលុកចូលតំបន់មួយនេះនាពេលឆាប់ៗខាងមុខក្នុងគោលបំណងកម្ចាត់ក្រុមហាម៉ាស់ ។
លោក Gallant បានប្រាប់ទាហានថា “ពេលនេះអ្នកកំពុលឃើញតំបន់ហ្គាហ្សាពីចម្ងាយ ប៉ុន្តែក្នុងពេលឆាប់ៗខាងមុខ អ្នកនឹងចូលទៅជិត ឬចូលក្នុងតំបន់នោះតែម្ដង ។ នៅពេលនេះកងទ័ពរបស់យើងមិនទាន់អាចវាយលុកចូលតំបន់ហ្គាហ្សាបាននៅឡើយទេ ដោយសារតតែមេដឹកនាំពិភពលោកជាច្រើនកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសរបស់យើង” ។
ទោះយ៉ាងណា រដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែលរូបនេះបានលើកឡើងដែរថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរបស់យើងជាមួយនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ នឹងមានរយៈពេលយូរ ចំណាយច្រើន ក៏ដូចជាស្វិតស្វាញផងដែរ ។
អ៊ីស្រាអែលបានបើកការវាយប្រហារលើតំបន់ហ្គាហ្សាជាហូរហែមកហើយ ជាពិសេសការវាយប្រហារតាមផ្លូវអាកាសលើមន្ទីរពេទ្យ al-Ahli Arab ដើម្បីជាសងសឹកជុំវិញការវាយប្រហាររបស់ខ្មាន់កាំភ្លើងក្រុមហាម៉ាស់ ដែលសម្លាប់ជនជាតិអ៊ីស្រាអែលប្រមាណ ១,៤០០ នាក់ ។
ទន្ទឹមនោះ អ៊ីស្រាអែលក៏បានឡោមព័ទ្ធមនុស្ស ២.៣ លាននាក់នៅតំបន់ហ្គាហ្សាស្ទ្រីបផងដែរ ហើយថែមទាំងបានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ក្នុងការវាយប្រហារដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្ដាលឲ្យមនុស្សជាង ១ លាននាក់គ្មានផ្ទះសម្បែង ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១៣ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សប្រហែល ៣,៥០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សប្រមាណ ១២,០០០ នាក់បានរងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ អ៊ីរ៉ង់ ឲ្យប្រទេសឥស្លាមទាំងអស់ពួតដៃគ្នាដាក់ទណ្ឌកម្មលើ អ៊ីស្រាអែល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន