ព័ត៌មានអន្ដរជាតិ
អេហ្ស៊ីប ព្រមឲ្យដឹកជំនួយមនុស្សធម៌ចូលតំបន់ហ្គាហ្សា តែមិនទទួលយកពលរដ្ឋ ប៉ាឡេស្ទីន ឡើយ
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi បាននិយាយថា រដ្ឋាភិបាលអេហ្ស៊ីបបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ប៉ុន្តែនឹងមិនអនុញ្ញាតឲ្យពលរដ្ឋប៉ាឡេស្ទីនចូលមកក្នុងប្រទេសនោះទេ ។

រដ្ឋាភិបាលរបស់លោក Sisi បានស្នើថា ការបញ្ជូនមនុស្សយ៉ាងច្រើនចេញពីតំបន់ហ្គាហ្សា អាចនឹងលុបបំបាត់បុព្វហេតុប៉ាឡេស្ទីន ហើយលោកថែមទាំងបានព្រមានផងដែរថា ការជម្លៀសចេញ ក៏ដូចជាទទួលយកពលរដ្ឋទាំងនោះ អាចបង្កើតអសន្តិសុខនៅក្នុងប្រទេសអេហ្ស៊ីប ។
លោកប្រធានាធិបតីបញ្ជាក់ថា វិធានការនេះអាចបញ្ជូនក្រុមសកម្មប្រយុទ្ធប្រឆាំងអ៊ីស្រាអែលយ៉ាងច្រើនចូលមកក្នុងទឹកដីនៃប្រទេសរបស់លោក ហើយអេហ្ស៊ីបនឹងក្លាយជាមូលដ្ឋានសម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ។

លោក Sisi បានលើកឡើងទៀតថា អ៊ីស្រាអែលគួរតែអនុញ្ញាតឲ្យពលរដ្ឋប៉ាឡេស្ទីនជម្លៀសទៅកាន់វាលខ្សាច់ Negev រហូតដល់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់ឈានដល់ទីបញ្ចប់ ស្របពេលដែលអេហ្ស៊ីបក៏ធ្លាប់បានទទួលយកមនុស្សជាច្រើននាក់រួចមកហើយ ដែលភៀសខ្លួនចេញពីជម្លោះក្នុងប្រទេសស៊ីរី និងស៊ូដង់ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលអេហ្ស៊ីបហាក់ដូចជាមានការស្ទាក់ស្ទើរក្នុងការធ្វើជាជម្រកសម្រាប់ទទួលយកជនជាតិប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា ដោយសារតែការថែទាំជនភៀសខ្លួនកាន់តែច្រើនឡើងៗ អាចដាក់បន្ទុកផ្នែកហិរញ្ញវត្ថុដល់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អេហ្ស៊ីប ព្រមបើកច្រកឲ្យរថយន្តដឹកជំនួយមនុស្សធម៌ ២០ គ្រឿង ចូលទៅតំបន់ហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ