ព័ត៌មានអន្ដរជាតិ
យោធា អ៊ីស្រាអែល ចាប់ខ្លួនអ្នកនាំពាក្យក្រុមហាម៉ាស់
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា ស្ថាបនិកកំពូលម្នាក់ និងជាអ្នកនាំពាក្យរបស់ក្រុមហាម៉ាស់គឺលោក Hassan Yousef ត្រូវបានយោធាអ៊ីស្រាអែលចាប់ឃុំខ្លួនកាលពីព្រហស្បតិ៍ ទី១៩ ខែតុលា នៅក្នុងការវាយឆ្មក់នៅតំបន់ West Bank ។

ទោះយ៉ាងណា គេមិនទាន់ដឹងមូលហេតុច្បាស់លាស់ចំពោះការចាប់ខ្លួនលោក Yousef នៅឡើយទេ ប៉ុន្តែកាលពីថ្ងៃពុធ ទី១៨ ខែតុលា អ្នកនាំពាក្យរូបនេះបានចូលរួមក្នុងការតវ៉ាមួយនៅតំបន់ West Bank ដោយសម្តែងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះប្រជាជនប៉ាឡេស្ទីន និងជំរុញឲ្យមានឯកភាពក្នុងចំណោមបក្សពួកប៉ាឡេស្ទីនទាំងអស់ ។
សារព័ត៌មាន CNN បានចុះផ្សាយទៀតថា នៅពេលនោះ យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ១២០ នាក់ត្រូវបានចាប់ខ្លួន ហើយជនជាតិប៉ាឡេស្ទីនសរុបចំនួន ៨៥០ នាក់ហើយត្រូវបានចាប់ឃុំខ្លួននៅតំបន់ West Bank ចាប់តាំងពីថ្ងៃទី៧ ខែតុលា ។

ស្របពេលជាមួយគ្នានេះ ការចាប់ខ្លួនអ្នកទាំង ១២០ នាក់នោះក៏រួមមានសមាជិកសភា ឥស្សរជនលេចធ្លោ អ្នកកាសែត និងអតីតអ្នកទោសដែលធ្លាប់ជាប់ឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែលផងដែរ ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ ទេដែលលោក Yousef ត្រូវចាប់ឃុំខ្លួននោះ ពោលយោធាអ៊ីស្រាអែលធ្លាប់ចាប់ខ្លួនអ្នកនាំពាក្យរូបនេះជាច្រើនលើកច្រើនសាររួចមកហើយ ហើយលោកក៏បានចំណាយពេលសរុប ២៤ ឆ្នាំនៅក្នុងគុកអ៊ីស្រាអែលផងដែរ លើការចោទប្រកាន់ផ្សេងៗគ្នាដូចជា ការញុះញង់ឲ្យមានបាតុកម្មចូលទៅក្នុងក្រុងហ្សេរុយសាឡឹមជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ