Connect with us

ព័ត៌មានអន្ដរជាតិ

ទាហានចិនទទួលបន្តោងសម្គាល់ថ្មីបំពាក់បច្ចេកវិទ្យាកំពូលភ្ជាប់ជាមួយបាកូដ និងឈីប

បានផុស

នៅ

ទាហាននៅក្នុងកងទ័ពរំដោះប្រជាជនចិន (PLA) បានបញ្ចេញឧបករណ៍សម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួនបំពាក់បច្ចេកវិទ្យាកំពូលថ្មីដំបូងគេដែលត្រូវបានគេស្គាល់ថាជា “បន្តោងទំនើប” ជាមួយនឹងលក្ខណៈពិសេសថ្មីៗរួមទាំងការបង្កប់បាកូដ និងឈីបតូចៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងវរសេនាតូច PLA នៅភាគខាងលិចខេត្តស៊ីនជាំងបានទទួល “ស្លាកទំនើប” ថ្មីនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការធ្វើទំនើបកម្មយោធា និងផ្តល់ការការពារ និងការគាំទ្រកាន់តែប្រសើរសម្រាប់ទាហានរបស់ខ្លួន ។

វីដេអូបង្ហាញពីទូរទស្សន៍ CCT បានបង្ហាញថា “ស្លាកទំនើប” ថ្មីនេះមិនត្រឹមតែធន់នឹងការផ្ទុះ និងកម្តៅខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបច្ចេកវិទ្យាថ្មីៗដូចជា បាកូដដែលអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតរបស់ទាហានផងដែរ ។

របាយការណ៍របស់ CCT បាននិយាយថា បន្ថែមពីនេះឈីបតូចៗបន្ទាប់បន្សំផ្សេងទៀតត្រូវបានបង្កប់នៅក្នុង “ស្លាកទំនើប” នេះផងដែរដែលផ្ទុកព័ត៌មានបន្ថែមដូចជា ស្កេនម្រាមដៃរបស់ទាហាន ប្រវត្តិនៃអាឡ័កស៊ី និងប្រវត្តិនៃការរងរបួសជាដើម ។

សេចក្តីរាយការណ៍បានបន្ថែមថា “ស្លាកទំនើប” ថ្មីនេះក៏អាចត្រូវបានប្រើសម្រាប់ទាហានដើម្បីទទួលបានសេវាកម្មវេជ្ជសាស្រ្ត សេវាកម្មម្ហូបអាហារ និងការដឹកជញ្ជូនក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ សាច់ញាតិជនរងគ្រោះដោយសារកូវីដ ចង់ជួបអ្នកជំនាញ WHO នៅទីក្រុង អ៊ូហាន ដើម្បីនិយាយការពិត

ចុចអាន ៖ ក្រុម WHO ចុះត្រួតពិនិត្យផ្សារដែលរកឃើញករណីកូវីដដំបូងក្នុងទីក្រុងអ៊ូហាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម