ព័ត៌មានអន្ដរជាតិ
ធ្លាយព័ត៌មាន ចិនកំពុងសាងសង់មូលដ្ឋានមីស៊ីលជិតព្រំដែន វៀតណាម
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហាណូយថា ប្រទេសវៀតណាមកំពុងផ្ទៀងផ្ទាត់របាយការណ៍នានាដែលថា មូលដ្ឋានមីស៊ីលរបស់ចិនកំពុងសាងសង់នៅជិតព្រំដែនចិន-វៀតណាម។

មូលដ្ឋានមីស៊ីលនេះត្រូវបានគេរាយការណ៍ថាមានទីតាំងនៅស្រុក Ningming ក្នុងខេត្ត Guangxi ភាគនិរតីប្រទេសចិនដែលមានចម្ងាយប្រហែល២០គីឡូម៉ែត្រពីព្រំដែនចិនជាប់វៀតណាម។
ព័ត៌មានដែលមិនបានបញ្ជាក់នេះក៏កត់សម្គាល់ផងដែរថា មូលដ្ឋានមីស៊ីលនេះស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីការដ្ឋានសំណង់មួយផ្សេងទៀត ដែលគេជឿថាជាចំណតឧទ្ធម្ភាគចក្រយោធា។

សំដៅទៅច្បាប់ឆ្មាំសមុទ្រថ្មីរបស់ប្រទេសចិនដែលចូលជាធរមានកាលពីថ្ងៃទី១ខែកុម្ភៈ លោកស្រី Hang បាននិយាយថា ប្រទេសទាំងអស់ត្រូវតែគោរពតាមច្បាប់និងកិច្ចព្រមព្រៀងអន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ១៩៨២ ដែលប្រកាសនិងអនុវត្តច្បាប់ដែនសមុទ្រក្នុងស្រុក។

អ្នកនាំពាក្យរូបនេះបានអះអាងជាថ្មីថា វៀតណាមមានភស្តុតាងប្រវត្តិសាស្ត្រនិងច្បាប់គ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Paracel និងប្រជុំកោះ Spratly ដោយសមស្របនឹងច្បាប់អន្តរជាតិ។
ប្រទេសនេះនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់អន្តរជាតិដើម្បីការពារសិទ្ធិស្របច្បាប់របស់ខ្លួន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ចិនព្រមានខ្លាំងៗ៖ ឯករាជ្យភាពរបស់កោះតៃវ៉ាន់មានន័យថា “សង្គ្រាម”

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ