ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា សង្គ្រាមនៅប្រទេសដទៃ តែ អាមេរិក ជាអ្នកកើបលុយ
ប្រទេសរុស្ស៊ីកាលពីថ្ងៃសុក្របាននិយាយឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលដាក់ទៅកាន់សភាសម្រាប់សុំជំនួយសង្គ្រោះបន្ទាន់ចំនួន ១០០ ពាន់លានដុល្លារដើម្បីផ្ដល់ទៅឲ្យអ៊ុយក្រែន និងអ៊ីស្រាអែល ថាជា “ការវិនិយោគនៅក្នុងសង្គ្រាមដ៏ឆ្លាតវៃ” ដោយសារតែសង្គ្រាមទាំងនោះមិនបានកើតឡើងនៅលើទឹកដីអាមេរិកឡើយ ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើឆានែល Telegram ថា “សហរដ្ឋអាមេរិកបានហៅសង្គ្រាមទាំងនោះថាថា “ការប្រយុទ្ធដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ” ប៉ុន្តែធាតុពិតពួកគេទាញយកភាពចំណេញពីស្ថានការណ៍នោះជាការវិនិយោគ និងរាប់លុយប៉ុណ្ណោះ” ។
លោកស្រី Zakharova បញ្ជាក់ទៀតថា “សកម្មភាពរបស់ពួកគេគឺគ្រាន់តែជាការបញ្ឆោតពិភពលោកប៉ុណ្ណោះ ។ ទីក្រុងវ៉ាស៊ីនតោនព្យាយាមធ្វើគ្រប់យ៉ាងឲ្យប្រទេសផ្សេងមើលមកថា ពួកគេមានតម្លៃខ្លាំងណាស់សម្រាប់ប្រទេសដែលកំពុងមានសង្គ្រាម” ។

អ្នកនាំពាក្យរូបនេះបានបន្តវែកញែកថា “សង្រ្គាមគឺជាប្រពៃណី និងជាការវិនិយោគដ៏ឆ្លាតវៃ” សម្រាប់ទីក្រុងវ៉ាស៊ីនតោន ដោយសារតែសង្គ្រាមមិនបានកើតឡើងនៅលើទឹកដីអាមេរិកនោះទេ ហើយសហរដ្ឋអាមេរិកក៏មិនខ្វល់ពីការចំណាយរបស់ប្រទេសដទៃនោះដែរ ដូច្នេះនេះគឺជាអាជីវកម្មរបស់ពួកគេ” ។
នៅក្នុងសុន្ទរកថាពីការិយាល័យពងក្រពើកាលពីថ្ងៃព្រហស្បតិ៍ លោក Joe Biden បាននិយាយថា លោកនឹងបញ្ជូនសំណើសុំថវិកាបន្ទាន់ចំនួន ១០០ ពាន់លានដុល្លារបន្ថែមទៀតទៅកាន់សភាដើម្បីផ្ដល់មូលនិធិដល់តម្រូវការសន្តិសុខជាតិរបស់អាមេរិក ក៏ដូចជាដើម្បីគាំទ្រដល់ដៃគូសំខាន់ៗរបស់យើង រួមទាំងអ៊ីស្រាអែល និងអ៊ុយក្រែនផងដែរ” ។
ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតីក៏បានពិពណ៌នាអំពីជំនួយរបស់សហរដ្ឋអាមេរិកដែលផ្ដល់ទៅឲ្យប្រទេសទាំងនោះថាជា “ការវិនិយោគដ៏ឆ្លាតវៃ” ហើយវានឹងជាភាគលាភសម្រាប់សន្តិសុខអាមេរិក តជំនាន់ជាច្រើនទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ តំណែងប្រធានសភា កំពុងធ្វើឲ្យ អាមេរិក ក្រពុលមុខរឿងផ្ដល់លុយឲ្យ អ៊ីស្រាអែល និងអ៊ុយក្រែន

-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច