ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ អ៊ីស្រាអែល ៨០ ភាគរយបន្ទោសខែលការពាររបស់លោក Netanyahu ដែលឲ្យក្រុមហាម៉ាស់វាយចូលបាន
ពលរដ្ឋអ៊ីស្រាអែលជិត ៨០ ភាគរយបានដាក់ការស្ដីបន្ទោសទៅដល់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ចំពោះការបរាជ័យក្នុងការទប់ស្កាត់ព្រឹត្តិការណ៍វាយប្រហារដ៏ឃោរឃៅពីសំណាក់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា ។

បើយោងតាមការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងវិទ្យាស្ថាន Lazar និងចេញផ្សាយដោយកាសែត Maariv របស់អ៊ីស្រាអែលបានឲ្យដឹងថា មានតែពលរដ្ឋ ៨ ភាគរយប៉ុណ្ណោះនៃអ្នកស្ទង់មតិ ដែលមិនបានចោទប្រកាន់លោក Netanyahu ចំពោះការទទួលខុសត្រូវក្នុងការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលនៅជិតតំបន់ហ្គាហ្សាស្ទ្រីប
ទន្ទឹមនោះ ការស្ទង់មតិនេះក៏បានបង្ហាញផងដែរថា ៦៥ ភាគរយនៃប្រជាជនអ៊ីស្រាអែល គឺគាំទ្រការវាយលុកតាមដីគោកប្រឆាំងនឹងតំបន់ហ្គហ្សាស្ទ្រីប ខណៈដែល ២១ ភាគរយប្រឆាំងនឹងប្រតិបត្តិការមួយនេះ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១៤ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត ៤,០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សប្រមាណ ១២,០០០ នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មេបក្សប្រឆាំង អ៊ីស្រាអែល ប្រាប់ពីជម្រើសដ៏ល្អបំផុតក្នុងការបញ្ចប់ជម្លោះ ជាមួយក្រុមហាម៉ាស់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ