ព័ត៌មានអន្ដរជាតិ
ចូ បៃដិន៖ សហរដ្ឋអាមេរិក នឹងបង្កើត សណ្តាប់ធ្នាប់ពិភពលោកថ្មី
ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់អ្នកគាំទ្រកាលពីថ្ងៃសៅរ៍ទី២១ខែតុលាថា សណ្តាប់ធ្នាប់ពិភពលោក ដែលដឹកនាំដោយសហរដ្ឋអាមេរិក បច្ចុប្បន្នគឺថមថយហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន នឹងរៀបចំប្រព័ន្ធថ្មីយកទៅជំនួស។
ថ្លែងក្នុងយុទ្ធនាការនៅទីក្រុងវ៉ាស៊ីនតោន លោក បៃដិន បានអួតអាងពីរបៀបដែលលោកបញ្ចុះបញ្ចូលប្រទេសជប៉ុននិងកូរ៉េខាងត្បូង ឲ្យបញ្ជូនជំនួយហិរញ្ញវត្ថុទៅអ៊ុយក្រែន និងរបៀបដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែជាមួយសហភាពអឺរ៉ុប ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលី កាលពីខែមុន។
លោក បៃដិន ប្រកាសថា “ដូច្នេះ ខ្ញុំគិតថា យើងមានឱកាសធ្វើអ្វីៗបាន ប្រសិនបើយើងមានភាពក្លាហាន និងមានទំនុកចិត្តគ្រប់គ្រាន់លើខ្លួនឯង ដើម្បីបង្រួបបង្រួមពិភពលោកតាមរបៀបដែលមិនធ្លាប់មាន។ យើងស្ថិតក្នុងសម័យក្រោយសង្គ្រាមអស់រយៈពេល ៥០ ឆ្នាំ ដែលវាដំណើរការបានយ៉ាងល្អ ប៉ុន្តែសណ្តាប់ធ្នាប់បានថមថយលែងដូចមុន។ យើងត្រូវការរបៀបរៀបរយពិភពលោកថ្មី ក្នុងន័យមួយ”។
សណ្តាប់ធ្នាប់ពិភពលោកដែលបានលេចឡើងក្រោយសង្គ្រាមលោកលើកទីពីរ គឺបានចែកជាពីរប៉ូល ដោយសហរដ្ឋអាមេរិក និងសហភាពសូវៀត ប្រជែងគ្នាដណ្តើមឥទ្ធិពល និងឧត្តមភាពភូមិសាស្ត្រនយោបាយ។ យ៉ាងណា ការដួលរលំនៃសហភាពសូវៀត បានឈានទៅរកសណ្តាប់ធ្នាប់ពិភពលោកគ្មានប៉ូល ដោយមានសហរដ្ឋអាមេរិក ជាមហាអំណាចតែមួយគត់។
នៅពេលសហភាពសូវៀតបែកបាក់ ប្រធានាធិបតីអាមេរិកលោក George HW Bush បានប្រកាសជ័យជម្នះលើសង្គ្រាមត្រជាក់ និងការចាប់ផ្ដើមនៃសណ្តាប់ធ្នាប់ពិភពលោកថ្មី ក្នុងសុន្ទរកថារដ្ឋឆ្នាំ១៩៩១របស់គាត់។
បីទសវត្សរ៍ក្រោយមក ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងស្វះស្វែងរកមូលនិធិដើម្បីប្រយុទ្ធនឹងសង្រ្គាមបរទេសចំនួនពីរ ការគ្រប់គ្រងរបស់អាមេរិកគឺមិនសូវមានទំនុកចិត្តទេ។ សេដ្ឋកិច្ចរបស់ប្រទេសចិនគឺធំលំដាប់ទី១១លើលោកក្នុងឆ្នាំ១៩៩១ ប៉ុន្តែឥឡូវ បានឡើងមកលំដាប់ទីពីរទៅហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា