Connect with us

ព័ត៌មានអន្ដរជាតិ

ទារកកើតមិនគ្រប់ខែជាង១០០នាក់ ប្រឈមស្លាប់ ដោយសារមន្ទីរពេទ្យហ្គាហ្សា ជិតអស់ប្រេងឥន្ទនៈ

បានផុស

នៅ

ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលកំពុងថមថយយ៉ាងខ្លាំងនៅក្នុងមន្ទីរពេទ្យហ្គាហ្សា កំពុងធ្វើឲ្យជីវិតទារកកើតមិនគ្រប់ខែចំនួន១៣០នាក់ ស្ថិតក្នុងគ្រោះថ្នាក់។ នេះបើយោងតាមអង្គការជំនួយវេជ្ជសាស្រ្តសម្រាប់ប៉ាឡេស្ទីន (MAP)។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Melanie Ward នាយកប្រតិបត្តិនៃ MAP បាននិយាយក្នុងបណ្តាញសង្គម X ថា “ពិភពលោក មិនអាចឈរមើលទារកទាំងនេះ ត្រូវសម្លាប់ដោយសារតែការឡោមព័ទ្ធតំបន់ហ្គាហ្សានោះទេ”។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីមនុស្សយ៉ាងតិច៤៦នាក់ ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់តាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។ 

(រូបថត៖ X)

គួរបញ្ជាក់ថា ភាពតានតឹងថ្មីនៅតំបន់មជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១៥ហើយ បន្ទាប់ពីក្រុមហាម៉ាស់ បើកការវាយប្រហារលើទឹកដីអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់និយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជិត ៤០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ប្រមាណ ១២០០០ នាក់បាន​រង​របួស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ជនមូស្លីមថៃនិងប៉ាឡេស្ទីនរាប់រយនាក់ ធ្វើបាតុកម្ម ក្នុងទីក្រុងបាងកក ប្រឆាំងអ៊ីស្រាអែល និងថ្កោលទោសអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៥ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម