Connect with us

ព័ត៌មានអន្ដរជាតិ

លោក ថាក់ស៊ីន ទទួលការអនុញ្ញាត ឲ្យបន្តព្យាបាលជំងឺនៅមន្ទីរពេទ្យ

បានផុស

នៅ

នាយកដ្ឋានពន្ធនាគារថៃ បានបញ្ជាក់នៅថ្ងៃសៅរ៍ទី២១ខែតុលាថា អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាប់ពន្ធនាគារ នឹងបន្តការព្យាបាលនៅមន្ទីរពេទ្យប៉ូលិស ពោលគឺទទួលបានការអនុញ្ញាតឲ្យបន្តស្នាក់នៅក្រៅពន្ធនាគារ បន្ទាប់ពីការអនុញ្ញាតរយៈពេល៦០ថ្ងៃដំបូង បានផុតកំណត់ទៅហើយ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (រូបថត៖ GETTY IMAGES)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកនៃនាយកដ្ឋានពន្ធនាគារ លោក Sahakarn Phetnarin និយាយថា ការសម្រេចចិត្តអនុញ្ញាតឲ្យលោក ថាក់ស៊ីន បន្តនៅមន្ទីរពេទ្យ គឺផ្អែកលើការណែនាំរបស់វេជ្ជបណ្ឌិត ដែលចង់ឲ្យលោកស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលត្រឹមត្រូវសម្រាប់ជំងឺនានាដូចជាជំងឺលើសឈាម បញ្ហាផ្លូវដង្ហើម និងជំងឺទាក់ទងនឹងអាយុផ្សេងទៀត។

ជុំវិញការយល់ព្រមពីនាយកដ្ឋានពន្ធនាគារនេះ, អនុសាសន៍ផ្នែកវេជ្ជសាស្រ្តនិងព័ស្តុតាងពាក់ព័ន្ធ ត្រូវបានដាក់ជូនលេខាធិការអចិន្ត្រៃយ៍នៃក្រសួងយុត្តិធម៌ សម្រាប់ការអនុម័តចុងក្រោយរួចទៅហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ អ្នកប្រជាធិបតេយ្យថៃ ជំរុញឲ្យស៊ើបអង្កេតលោក ថាក់ស៊ីន ព្រោះតែ រូបថតមួយសន្លឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម