Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ផ្ទុះជំងឺម្យ៉ាងគួរឲ្យបារម្ភ ស្លាប់កសិករ១០នាក់

បានផុស

នៅ

ការផ្ទុះឡើងដ៏គួរឲ្យព្រួយបារម្ភនៃជំងឺ Melioidosis ឬត្រូវបានគេស្គាល់ថាជាជំងឺ Whitmore នៅ ប្រទេសថៃ បានឆក់យកជីវិតកសិករចំនួន១០នាក់ក្នុងខេត្ត Buriram, Nakhon Ratchasima និង Songkhla។

(រូបថត៖ HealthToday)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) កំពុងព្រមានដល់កសិករអំពីជំងឺនេះ ដែលបង្កឡើងដោយផ្សិត Burkholderia pseudomallei។ ជាធម្មតា ផ្សិតនេះត្រូវបានរកឃើញនៅក្នុងដី ទឹក វាលស្រែ និងដំណាំកសិកម្មមានមេរោគ។

ប្រធានការិយាល័យ DDC ទី៩ លោកវេជ្ជបណ្ឌិត Taweesak Wisanuyothin បានបង្ហាញឲ្យដឹងថា ក្នុងចំណោមករណីជំងឺនេះចំនួន៥៨២ គឺត្រូវបានកំណត់នៅឆ្នាំនេះ ក្នុងខេត្តចំនួន៤នៅភាគឦសានក្រោមដែនសមត្ថកិច្ចរបស់ការិយាល័យ។ ខេត្តទាំងនោះរួមមាន Buriram (៣៣៦ ករណី), Nakhon Ratchasima (៩៣ ករណី), Surin (១០៦ ករណី) និង Chaiyaphum (៤៧ ករណី)។

លោកវេជ្ជបណ្ឌិត Taweesak កត់សម្គាល់ថា ក្នុងចំណោមអ្នកឆ្លងមេរោគ មាន៥៣,៧៨% ជាកសិករ ខណៈ២៥,៨៨% មិនមែនជាកសិករ និង៦,៨៧% ជាកុមារ។ ដោយឡែក តាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍ អ្នកជំងឺភាគច្រើនមានអាយុយ៉ាងតិច៦៥ឆ្នាំ។

CDC បញ្ជាក់ថា ជំងឺ Melioidosis អាចឆ្លងដល់មនុស្ស និងសត្វ តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយប្រភពដែលមានមេរោគ។ រោគសញ្ញារួមមានគ្រុនក្តៅខ្លាំង អាប់សែ និងបញ្ហាផ្លូវដង្ហើម។ អាការ អាចលេចឡើងពី១ទៅ២១ថ្ងៃបន្ទាប់ពីការប៉ះពាល់ អាស្រ័យលើកម្រិតនៃអង្គបដិប្រាណរបស់រាងកាយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ថៃ ដឹកពលរដ្ឋខ្លួន ១៣០នាក់ទៀត ចេញពី អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម