Connect with us

ព័ត៌មានអន្ដរជាតិ

រថក្រោះអ៊ីស្រាអែល ច្រឡំដៃបាញ់ចំប៉ុស្តិ៍យាម ក្នុងទឹកដីអេហ្ស៊ីប

បានផុស

នៅ

ឆ្មាំព្រំដែនអេហ្ស៊ីប បានរងរបួសដោយសារតែរថក្រោះអ៊ីស្រាអែល ច្រឡំបាញ់ទៅចំប៉មយាមមួយ ខណៈសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស កំពុងបន្ត។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យទី២២ខែតុលា នៅស្ថានីយព្រំដែនអេហ្ស៊ីបជិតតំបន់ Kerem Shalom ដែលជាចំណុចប្រសព្វរវាងអ៊ីស្រាអែល ជ្រោយហ្គាហ្សា និងអេហ្ស៊ីប។

យ៉ាងណាក្តី អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប លោកវរសេនីយ៍ឯក Gharib Abdel-Hafez Gharib បានបញ្ជាក់ថា វាគ្រាន់តែជារបួសតិចតួចប៉ុណ្ណោះ ហើយមិនបានបង្ហាញថាតើមានឆ្មាំព្រំដែនប៉ុន្មាននាក់ ដែលត្រូវរបួសដោយសារបំណែកគ្រាប់ផ្លោងនោះទេ។

លោក Gharib និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាគីអ៊ីស្រាអែល បានសម្តែងការសោកស្តាយរបស់ខ្លួនភ្លាមៗ ចំពោះឧប្បត្តិហេតុអចេតនានេះ។ វាបានកើតឡើង ហើយស្ថានភាពនៃឧប្បត្តិហេតុកំពុងត្រូវស៊ើបអង្កេត”។

(រូបថត៖ AFP)

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចេញសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃអាទិត្យ ដោយបង្ហាញពី ការសោកស្តាយចំពោះឧបទ្ទវហេតុខាងលើ។ រថក្រោះ បានបាញ់ដោយចៃដន្យ និងបុកចំប៉ុស្តិ៍ព្រំដែនអេហ្ស៊ីប ហើយឧប្បត្តិហេតុក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតផងដែរ។

ឧប្បត្តិហេតុនេះ កើតឡើងមួយថ្ងៃ បន្ទាប់ពីអេហ្ស៊ីបបើកច្រកព្រំដែនរបស់ខ្លួនជាមួយតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឲ្យការដឹកជញ្ជូនជំនួយមនុស្សធម៌ អាចចូលទៅកាន់ទឹកដីប៉ាឡេស្ទីន។

ក្នុងចំណោមរថយន្តជំនួយប្រមាណ ២០០គ្រឿងដែលកំពុងរង់ចាំអស់រយៈពេលជាច្រើនថ្ងៃដើម្បីចូលទៅក្នុងតំបន់ហ្គាហ្សា, មានតែរថយន្តជំនួយចំនួន២០គ្រឿងប៉ុណ្ណោះ  ដែលត្រូវបានអនុញ្ញាតឲ្យចូលក្នុងទឹកដីនេះកាលពីថ្ងៃសៅរ៍ទី២១ខែតុលា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ីស្រាអែល រៀបផែនការ ចូលឆែកឆេរតាមផ្ទះនៅហ្គាហ្សា ដើម្បីកម្ចាត់ក្រុមហាម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម