ព័ត៌មានអន្ដរជាតិ
អាមេរិក គំរាមសងសឹក បើកងកម្លាំងរបស់ខ្លួននៅមជ្ឈិមបូព៌ា រងការវាយប្រហារ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានគំរាមកាលពីថ្ងៃអាទិត្យទី២២ខែតុលាថា ទីក្រុងវ៉ាស៊ីនតោន បានត្រៀមលក្ខណៈដើម្បីសងសឹក ប្រសិនបើទាហានអាមេរិកត្រូវបានកំណត់គោលដៅ នៅក្នុងព្រឹត្តិការណ៍សង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់។

ក្នុងបទសម្ភាសជាមួយកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC, លោក Blinken និយាយថា គាត់រំពឹងថា សង្រ្គាមនឹងរីករាលដាលតាមរយៈការជាប់ពាក់ព័ន្ធដោយក្រុមតំណាងអ៊ីរ៉ង់។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ត្រៀមខ្លួនរួចហើយ ដើម្បីឆ្លើយតបប្រសិនបើយោធាអាមេរិកណាម្នាក់ ក្លាយជាគោលដៅនៃអរិភាពបែបនេះ។
លោក Blinken បន្តថា “យើងកំពុងចាត់វិធានការ ដើម្បីធ្វើឲ្យប្រាកដថា យើងអាចការពារប្រជាជនរបស់យើងប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ប្រសិនបើចាំបាច់”។

ស្របពេលជាមួយគ្នានោះ អ្នកការទូតអាមេរិករូបនេះក៏អះអាងផងដែរថា អ៊ីស្រាអែលមិនចង់គ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបទេ បន្ទាប់ពីសង្រ្គាមជាមួយក្រុមហាម៉ាស់ដល់ទីបញ្ចប់ ប៉ុន្តែក្រោយសង្គ្រាម ស្ថានភាពមិនអាចវិលត្រលប់ទៅដូចមុនបានឡើយ។
កងទ័ពអ៊ីស្រាអែល បាននិងកំពុងទម្លាក់គ្រាប់បែកលើគោលដៅរបស់ក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីមានការវាយប្រហារបង្ហូរឈាមកាលពីថ្ងៃទី៧ខែតុលា។
នៅចុងសប្តាហ៍ កងកម្លាំងអាកាសអ៊ីស្រាអែល ក៏បានបង្កើនការវាយប្រហាររបស់ខ្លួនម្តងទៀត ដើម្បីរៀបចំសម្រាប់ការវាយលុកដីគោកនៅតំបន់ហ្គាហ្សាផងដែរ ហើយបច្ចុប្បន្ន គេមិនទាន់ដឹងទេថាតើ អ៊ីស្រាអែលមានផែនការអ្វីខ្លះ ក្រោយការវាយលុកនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ រថក្រោះអ៊ីស្រាអែល ច្រឡំដៃបាញ់ចំប៉ុស្តិ៍យាម ក្នុងទឹកដីអេហ្ស៊ីប

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ