Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង

បានផុស

នៅ

យោធាទីក្រុងសេអ៊ូល បានប្រកាសកាលពីថ្ងៃអាទិត្យទី២២ខែតុលាថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាលើកដំបូងមិនធ្លាប់មាន។

(រូបថត៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនេះ ធ្វើឡើងនៅឧបទ្វីបកូរ៉េ ហើយមានគោលបំណងពង្រឹងសមត្ថភាពរបស់ប្រទេសទាំងបី ក្នុងការទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។

សមយុទ្ធនេះ មានការចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress របស់សហរដ្ឋអាមេរិក ក៏ដូចជាយន្តហោះចម្បាំងកូរ៉េខាងត្បូង និងជប៉ុនផងដែរ។

សមយុទ្ធត្រីភាគីនេះធ្វើឡើង ស្របពេលទីក្រុងព្យុងយ៉ាង បានថ្កោលទោសការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក ដែលមានសមត្ថភាពនុយក្លេអ៊ែររបស់អាមេរិកនៅកូរ៉េខាងត្បូង។ កូរ៉េខាងជើងព្រមានថា យន្តហោះនេះនឹងក្លាយគោលដៅមុនគេ សម្រាប់ការកម្ទេច ប្រសិនបើជម្លោះពេញលេញ កើតឡើងនៅឧបទ្វីបកូរ៉េមែន។

(រូបថត៖ Anadolu)

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកអះអាងថា ការដាក់ពង្រាយយន្តហោះដែលមានសមត្ថភាពនុយក្លេអ៊ែរនេះ គឺត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះស្ថិរភាពនិងសន្តិសុខនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន។

ត្រលប់ទៅខែសីហា ប្រធានាធិបតីអាមេរិកលោក Joe Biden បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅ Camp David។

ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Biden បានសន្យាថា នឹងពង្រឹងទំនាក់ទំនងយោធារវាងប្រទេសទាំងបី ខណៈមេដឹកនាំទាំងបីបានស្តីបន្ទោសទីក្រុងព្យុងយ៉ាង ហើយថ្កោលទោសចំពោះអាកប្បកិរិយាដ៏គ្រោះថ្នាក់ និងឈ្លានពានរបស់ប្រទេសចិននៅក្នុងតំបន់។ ប្រទេសទាំងបី ក៏បានប្តេជ្ញាចិត្ត ធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាផ្នែកយោធាជារៀងរាល់ឆ្នាំ និងបង្កើតយន្តការសម្រាប់ការចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅចុងឆ្នាំនេះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ សមយុទ្ធ អាមេរិក-ជប៉ុន នៅជិតព្រំដែន រុស្ស៊ី កំពុងគំរាមកំហែងសន្តិសុខ ក្រុងមូស្គូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៦ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៧ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម