ព័ត៌មានអន្ដរជាតិ
កម្លាំងជំនាញ ថៃ រកឃើញសារធាតុញៀនក្នុងខ្លួនមនុស្សជាង ១០០ នាក់នៅក្លឹប MEM Exclusive
កាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា កម្លាំងជំនាញដឹកនាំដោយលោក Ansit Sampantarat អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃថៃ បានធ្វើការវាយឆ្មក់ចូលក្លឹបកម្សាន្ត MEM Exclusive ក្នុងស្រុក Lam Luk Ka ខេត្ត Pathum Thani ហើយរកឃើញមនុស្ស ១៣៧ នាក់ផ្ទុកសារធាតុញៀន ។

ការវាយឆ្មក់ប្រព្រឹត្តទៅនៅវេលាម៉ោង ១ និង ៤៥ នាទីព្រឹក ដោយមានការគាំទ្រពីកម្លាំងជំនាញនៃការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន និងអ្នកស្ម័គ្រចិត្តការពារទឹកដី ហើយគ្មានប៉ូលិសណាម្នាក់ចូលរួមក្នុងប្រតិបត្តិការនេះនោះទេ ។
ជាក់ស្ដែងមានមនុស្ស ៣០០ នាក់នៅក្នុងក្លឹប ខណៈពួកគេភាគច្រើនមានអាយុក្រោម ២០ ឆ្នាំ និង ៥ នាក់ទៀតមិនមានអត្តសញ្ញាណប័ណ្ណទេ ។ ដូច្នេះម្ចាស់ក្លឹប ព្រមទាំងអ្នកគ្រប់គ្រងជាច្រើននាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ “បើកកន្លែងខុសច្បាប់ លក់ភេសជ្ជៈមានជាតិអាល់កុលដល់មនុស្សអាយុក្រោម ២០ ឆ្នាំ លក់ភេសជ្ជៈមានជាតិអាល់កុលក្នុងម៉ោងហាមឃាត់ និងញុះញង់យុវជនឲ្យប្រព្រឹត្តខុស” ។

ចំណែកឯអ្នកមានសារធាតុញៀនត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់ ។
សូមជម្រាបថា ការវាយឆ្មក់ខាងលើធ្វើឡើងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាមួយមជ្ឈមណ្ឌល Damrongtham របស់ក្រសួងមហាផ្ទៃ ដោយបានចោទថា ហាងស្រាមួយនេះបានអនុញ្ញាតឲ្យក្មេងអាយុក្រោម ២០ ឆ្នាំចូលដោយខុសច្បាប់ ហើយបើកលក់គ្រឿងញៀនដល់ម៉ោង ៦ ព្រឹកទៀតផង ហើយជាលទ្ធផល លោក Ansit បានបញ្ជាឲ្យលោកអភិបាលស្រុកធ្វើរបាយការណ៍ជូនអភិបាលខេត្ត ដោយស្នើសុំបិទកន្លែងនេះរយៈពេល ៥ ឆ្នាំឯណោះ ៕
ប្រែសម្រួល៖ វារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ