ព័ត៌មានអន្ដរជាតិ
ស្រីៗនៅកូរ៉េខាងត្បូងថា ពួកនាងណាត់ជួបបុរសដែលប្រើ iPhone ប៉ុណ្ណោះ
និស្សិតស្រីម្នាក់ដែលរស់នៅប្រទេសកូរ៉េខាងត្បូងបានសារភាពថា នាងណាត់ជួបប្រុសៗក្នុងប្រទេសខ្លួនដែលប្រើទូរសព្ធ iPhone តែប៉ុណ្ណោះ។ ក្រៅពីទូរសព្ធផ្សេងទៀត នាងមិនចង់មើលមុខ ឬណាត់ជួបសាសងជាស្នេហានោះទេ។
តាមរយៈ Channel YouTube ដ៏ល្បី Chungjusi បានធ្វើកិច្ចសម្ភាសន៍ជាមួយនិស្សិតនៅសកលវិទ្យាល័យឯកជនមួយក្នុងទីក្រុងសេអ៊ូល ដោយពិធីករបានសួរនាងថា “តើអ្នកមានអារម្មណ៍យ៉ាងណា ចំពោះការប្រើប្រាស់ទូរស័ព្ទដៃ Samsung Galaxy?” ស្របពេលដែលបច្ចុប្បន្ននេះ៦៥% ប្រើ iPhone ខណៈដែលមានតែ៣២% ប៉ុណ្ណោះជាអ្នកប្រើប្រាស់ Samsung។

ភ្លាមៗនោះដែរនិស្សិតស្រីរូបនោះបានឆ្លើយថា “ប្រសិនបើខ្ញុំត្រូវជ្រើសរើស ខ្ញុំចង់ប្រើ iPhone ព្រោះខ្ញុំផ្ទាល់ចូលចិត្តវាប្រសើរជាង” វាហាក់ដូចជាមិនមានអ្វីចម្លែកនោះទេ។ ប៉ុន្តែនេះជាប្រយោគពិតប្រាកដដែលនាងកំពុងបន្តនិយាយ។ នាងបានបន្ថែមថា “កាលពីមុនមានបុរសម្នាក់បានសុំលេខមិត្តភក្តិរបស់ខ្ញុំ គាត់បានប្រើ Samsung។ នាងមានអារម្មណ៍ខ្មាសអៀនជាខ្លាំងដែលគាត់ប្រើទូរស័ព្ទបែបនេះ ហើយហ៊ានមកចែចង់មនុស្សស្រីទៀត។ ទោះបីជាមិត្តនាងផ្តល់លេខឲ្យបុរសនោះក៏ដោយ។ ប៉ុន្តែនាងមិនដែលឆ្លើយការហៅរបស់គាត់ទេ។ ព្រោះទាំងមិត្តរបស់នាងនិងនាងមានគំនិតស្រដៀងគ្នា”។

ស្រ្តីដដែលនេះក៏បាននិយាយផងដែរថា នាងនឹងមិនណាត់ជួបបុរសដែលមិនប្រើ iPhone ឡើយ ហើយនាងបញ្ជាក់ថានាងមានគំនិតបែបនេះមកជាយូរហើយ។ សូម្បីតែស្រីៗកូរ៉េខាងត្បូងផ្សេងទៀត ក៏មានគំនិតបែបនេះដែរនាបច្ចុប្បន្ន។
យ៉ាងណាមិញ ក្រោយពីបទសម្ភាសនេះត្រូវបានគេបញ្ចេញលើអ៉ិនធើណេត ក្នុងនោះមានទាំងមានអ្នកយល់ និងអ្នកមិនយល់ពីនាង។ អ្នកខ្លះគិតថានាងទាមទារច្រើនពេកហើយ! ជាពិសេសបុរសដែលប្រើ Samsung ។ ព្រោះយ៉ាងហោចណាស់ វាអាចជួយក្នុងការច្រោះមនុស្សបែបនេះចេញពីជីវិតរបស់អ្នក។ ចំណែកឯអ្នកខ្លះទៀតថា វាជារសជាតិផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ។ អ្នកមិនគួរវិនិច្ឆ័យមនុស្សដោយម៉ាកទូរសព្ទដែលគេប្រើនោះទេ។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ សម្រាប់ស្រីៗនៅប្រទេសកូរ៉េខាងត្បូងដែលជ្រើសរើសបុរសមើលលើទូរសព្ធដែលគេប្រើ?

ប្រែសម្រួល: សាង ស្រីល័ក្ខ
ចុចអានៈហេតុអ្វីបុគ្គលិកនៅ ជប៉ុន មិនទទួលលុយធីបរបស់ភ្ញៀវដាច់ខាត?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ