ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជាឲ្យបើកដំណើរការប្រព័ន្ធខែលការពារដែនអាកាសនៅទូទាំងតំបន់មជ្ឈិមបូព៌ា
មន្ទីរបញ្ចកោណកំពុងបង្កើនការត្រៀមលក្ខណៈ ក៏ដូចជាបញ្ជាឲ្យបើកដំណើរការប្រព័ន្ធខែលការពារដែនអាកាសនៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយថែមទាំងបានប្រកូកប្រកាសទៅដល់កងកម្លាំងអាមេរិកអាចនឹងត្រូវដាក់ពង្រាយក្នុងពេលឆាប់ៗនេះផងដែរ ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិធានការនេះគឺដើម្បីឆ្លើយតបទៅនឹងការឡើងកម្ដៅនាពេលថ្មីៗនេះ ដោយសារតែស្នាដៃអ៊ីរ៉ង់ និងកងកម្លាំងប្រូកស៊ីរបស់ខ្លួននៅទូទាំងមជ្ឈិមបូព៌ា” ។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា “ជំហានទាំងនេះនឹងជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ក៏ដូចជាបង្កើនថាមពលសម្រាប់កងកម្លាំងអាមេរិកនៅក្នុងតំបន់ និងជួយការពារជាតិអ៊ីស្រាអែលផងដែរ” ។

លោក Austin បញ្ជាក់ថា “ខ្ញុំនឹងបន្តវាយតម្លៃតម្រូវការកម្លាំងរបស់យើងនៅក្នុងតំបន់ ហើយពិចារណាលើការដាក់ពង្រាយសមត្ថភាពបន្ថែមតាមការចាំបាច់ ហើយវិធានការនេះក៏ធ្វើឡើងតាម “ការពិភាក្សាយ៉ាងលម្អិត” ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ផងដែរ” ។
ទន្ទឹមនោះ ការប្រកាសនេះក៏កើតមានឡើង បន្ទាប់ពីលោក Austin បានជជែកម្តងហើយម្ដងទៀតជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ចំពេលមានសង្គ្រាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជាង ១៤,០០០ នាក់បានរងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Times of Israel

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?