Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ថា ខ្លួនរកឃើញក្បួនផលិតអាវុធគីមី លើ សព សកម្មប្រយុទ្ធ ក្រុមហាម៉ាស់

បានផុស

នៅ

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានអះអាងនៅក្នុងបទសម្ភាសរបស់ Sky News ថា ក្បួនផលិតអាវុធគីមី ត្រូវបានរកឃើញនៅលើសាកសពទាហានក្រុមហាម៉ាស់។

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog (រូបថត៖ TOI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Herzog និយាយថា អ្វីរកឃើញនៅក្នុង USB Flash ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់កំពុងកាន់កាប់នោះ គឺជាក្បួនរបស់ក្រុមអាល់កៃដា និយាយអំពីរបៀបបំផ្ទុះអាវុធគីមី ស្យានីតដែលជាសារធាតុគីមីពុលខ្លាំង។

វាត្រូវបានគេរកឃើញនៅតំបន់ Kibbutz Be’eri ជាកន្លែងដែលក្រុមហាម៉ាស់ បើកការវាយលុកកាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្ស និងចាប់ចំណាប់ខ្មាំងរាប់រយនាក់។

(រូបថត៖ AP)

ស្របពេលជាមួយគ្នានោះ លោក Herzog ក៏បានបង្ហោះផងដែរអំពីការអះអាងរបស់គាត់ថា “យើងកំពុងដោះស្រាយជាមួយក្រុម ISIS (ក្រុមរដ្ឋឥស្លាម) អាល់កៃដា និងហាម៉ាស់”។

ការអះអាងខាងលើកើតឡើង ចំពេលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant និយាយថា យុទ្ធនាការរបស់យោធានៅតំបន់ហ្គាហ្សា អាចចំណាយពេលមួយទៅបីខែ ប៉ុន្តែនៅចុងបញ្ចប់ ក្រុមហាម៉ាស់នឹងលែងមានមុខទៀតហើយ។

(រូបថត៖ IDF)

លោក​​បន្ត​ថា​ “​បើ​និយាយ​ពី​ទិដ្ឋភាព​នៃប្រតិបត្តិការនេះ គ្មានអ្វី​អាច​បញ្ឈប់​ ​កងកម្លាំង​ការពារ​អ៊ីស្រាអែល​ ឡើយ​។ នេះគួរតែជាប្រតិបត្តិការចុងក្រោយរបស់យើងនៅហ្គាហ្សា សម្រាប់ហេតុផលសាមញ្ញថា ក្រោយមកទៀតនឹងមិនមានក្រុមហាម៉ាស់ឡើយ”។

លោករដ្ឋមន្ត្រី ក៏បានសម្តែងការកោតសរសើរចំពោះកងកម្លាំងអាកាសផងដែរ ហើយនិយាយថា ដំណាក់កាលបន្ទាប់ ដែលជាប្រតិបត្តិការជើងគោក នឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អតីតនាយករដ្ឋមន្ត្រី អ៊ីស្រាអែល ស្នើឲ្យលោក Netanyahu លាលែងពី តំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៥៣ នាទីutes មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ១ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

ព័ត៌មានជាតិ២ ម៉ោង មុន

​លោកសុខ​ ពេញវុធ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ជំនួស​លោក នួន ផារ័ត្ន

Sokha Hotels

ព័ត៌មានពេញនិយម