ព័ត៌មានអន្ដរជាតិ
សេចក្តីរាយការណ៍៖ អាមេរិក ណែនាំឲ្យអ៊ីស្រាអែល ពន្យារពេលការវាយលុកហ្គាហ្សា តាមជើងគោកសិន
យោងតាមរបាយការណ៍របស់កាសែត New York Times បានបង្ហាញថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បាននិងកំពុងដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យពន្យារពេលបើកការវាយលុកតំបន់ហ្គាហ្សា តាមជើងគោកសិន។

មូលហេតុគឺថា ដើម្បីអនុញ្ញាតឲ្យកម្លាំងយោធាអាមេរិកបន្ថែមចូលក្នុងតំបន់សិន ប៉ុន្តែក៏ដើម្បីអនុញ្ញាតឲ្យមានកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីព្យាយាមនិងដោះលែងមនុស្សដែលក្រុមហាម៉ាស់កំពុងកាន់កាប់ជាឈ្លើយសឹកផងដែរ។
កាលពីថ្ងៃសុក្រ ក្រុមហាម៉ាស់ បានដោះលែងជនជាតិអាមេរិកពីរនាក់ ខណៈប្រធានាធិបតី ចូ បៃដិន បាននិយាយពេលលោកទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែលកាលពីថ្ងៃពុធសប្តាហ៍មុនថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងប្រើប្រាស់គ្រប់បណ្តាញ និងរាល់កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីព្យាយាមជួយឲ្យមានការដោះលែងមនុស្សកាន់តែច្រើន។
របាយការណ៍ខាងលើកើតឡើង ខណៈមន្ត្រីសុខាភិបាលប៉ាឡេស្ទីនអះអាងថា ជនជាតិប៉ាឡេស្ទីនប្រមាណ៤០០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារអាកាសរបស់អ៊ីស្រាអែល ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើតំបន់លំនៅដ្ឋានក្នុងទីក្រុងហ្គាហ្សា រួមទាំងជំរំជនភៀសខ្លួន Jabalia ដែលមានប្រជាជនច្រើន ក៏ដូចជាទីតាំងនៅជិតមន្ទីរពេទ្យ Al-Shifa និង Al-Quds ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អ៊ីស្រាអែល ថា ខ្លួនរកឃើញក្បួនផលិតអាវុធគីមី លើ សព សកម្មប្រយុទ្ធ ក្រុមហាម៉ាស់

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?