Connect with us

ព័ត៌មានអន្ដរជាតិ

សុនខ ចាស់ជាងគេបំផុតលើលោក ងាប់នៅអាយុ ៣១ឆ្នាំ

បានផុស

នៅ

ឆ្កែចំណាស់ជាងគេបំផុតលើពិភពលោកឈ្មោះ Bobi បានងាប់កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ ក្នុងអាយុ ៣១ឆ្នាំ និង ១៦៣ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចែករំលែកព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះ ពេទ្យសត្វលោកវេជ្ជបណ្ឌិត Karen Becker បានសរសេរនៅលើហ្វេសប៊ុកថា សុនខ Godspeed, Bobi ជាសុនខដែលមានជីវិតចំណាស់ជាងគេបំផុតរបស់ពិភពលោកដោយកំណត់ត្រាពិភពលោក Guinness World Records ពេលនេះបានងាប់ហើយ។ លោកបានជួប Bobi ជាលើកដំបូង ពេលវាមានអាយុ ៣០ឆ្នាំ ២៦៦ថ្ងៃ។

យោងតាមកាសែតព័រទុយហ្គាល់ បានឱ្យដឹងថា Bobi គឺជាពូជសុនខ Rafeiro do Alentejo ដែលមានអាយុជាមធ្យមពី ១២ ទៅ ១៤ ឆ្នាំ។ ចំណែក Bobi អាចរស់នៅដល់អាយុ ៣១ឆ្នាំ មកពីវាស៊ីអាហារដូចមនុស្សដែរ។ ជាទូទៅវាស៊ីត្រី និងបន្លែ ហើយវាតែងតែប្រើថ្នាំទៀងទាត់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asiaone

ចុចអាន៖ ស្វាមួយក្បាល​ធ្វើ​ដំណើរ​ ​៤០ ​គីឡូម៉ែត្រ ​ដើម្បី​ចូលរួម​​បុណ្យសព​បុរស​ដែលធ្លាប់ឲ្យចំណីវានៅ​ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម