ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ដាក់ឱសានវាទលើតំបន់ហ្គាហ្សា
លោកវរសេនីយ៍ទោ Jonathan Conricus អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា អ៊ីស្រាអែលនឹងមិនធ្វើប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាទេ ប្រសិនបើក្រុមហាម៉ាស់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងព្រមដោះលែងចំណាប់ខ្មាំងទាំងអស់របស់ខ្លួន។

យ៉ាងណាមិញ ប្រសិនបើការវាយលុកជើងគោកកើតមានឡើង រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant ប៉ាន់ប្រមាណថា វាអាចចំណាយពេលដល់ទៅ ៣ ខែឯណោះ។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី (ABC) នៅថ្ងៃចន្ទ ទី២៣ ខែតុលា លោក Jonathan បានគេចចេញពីសំណួរមួយអំពីមូលហេតុដែលអ៊ីស្រាអែលហាក់ដូចជាពន្យារពេលប្រតិបត្តិការមូលដ្ឋានរបស់ខ្លួន។ ផ្ទុយទៅវិញ អ្នកនាំពាក្យរូបនេះបែរជាប្តេជ្ញាថា យោធាអ៊ីស្រាអែលនឹង «រុះរើក្រុមហាម៉ាស់ទាំងស្រុង» និង «នាំប្រជាជនរបស់របស់ខ្លួនត្រឡប់ទៅផ្ទះ»។

លោក Jonathan និយាយថា “ប្រសិនបើក្រុមហាម៉ាស់ចេញពីកន្លែងលាក់ខ្លួនរបស់ពួកគេ ក្នុងចំណោមជនស៊ីវិល និងប្រគល់ចំណាប់ខ្មាំងទាំង ២១២នាក់ ហើយព្រមចុះចាញ់ដោយគ្មានលក្ខខណ្ឌ នោះសង្រ្គាមនឹងបញ្ចប់” ។ លោកបានសន្និដ្ឋានថា ប្រសិនបើពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនមិនគោរពតាមលក្ខខណ្ឌទាំងនេះទេ «យើងប្រហែលជាត្រូវចូលទៅវាយប្រហារមិនខានទេ» ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ សេចក្តីរាយការណ៍៖ អាមេរិក ណែនាំឲ្យអ៊ីស្រាអែល ពន្យារពេលការវាយលុកហ្គាហ្សា តាមជើងគោកសិន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ