ព័ត៌មានអន្ដរជាតិ
អាមេរិក និងប្រទេសលោកខាងលិច ៥ ទៀតឲ្យ អ៊ីស្រាអែល គោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការពារជនស៊ីវិល
មេដឹកនាំសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិចចំនួន ៥ ផ្សេងទៀតបានអះអាងឡើងវិញនូវការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល ចំពេលមានការប្រយុទ្ធគ្នាជាមួយក្រុមហាម៉ាស់ ប៉ុន្តែមេដឹកនាំទាំងនោះក៏បានជំរុញឲ្យអ៊ីស្រាអែលគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងការពារជនស៊ីវិលផងដែរ ។

សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជជែកតាមទូរស័ព្ទជាមួយមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងកាណាដា ហើយមេដឹកនាំទាំងនោះសុទ្ធតែរំឭកពីការគាំទ្ររបស់ពួកគេចំពោះអ៊ីស្រាអែល និងសិទ្ធិការពារខ្លួនប្រឆាំងអំពើភេរវកម្ម ។
ស្របពេលជាមួយគ្នានេះ មេដឹកនាំទាំងអស់ក៏បានអំពាវនាវឲ្យអ៊ីស្រាអែលកាត់បន្ថយផលប៉ះពាល់តិចបំផុតទៅដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីបផងដែរ ខណៈរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu កំពុងបង្កើនការវាយប្រហារតាមអាកាសសំដៅលើមូលដ្ឋានរឹងមាំរបស់ក្រុមហាម៉ាស់ ។

ទន្ទឹមនោះ បណ្ដាមេដឹកនាំទាំង ៦ ក៏បានស្វាគមន៍ចំពោះក្បួនរថយន្តសង្គ្រោះមនុស្សធម៌ចំនួន ២០ គ្រឿងដំបូងចូលទៅកាន់តំបន់ហ្គាហ្សា ហើយបានប្តេជ្ញាបន្តការសម្របសម្រួលជាមួយដៃគូក្នុងតំបន់ ដើម្បីធានាឲ្យបាននូវការផ្គត់ផ្គង់អាហារ ទឹក ការថែទាំវេជ្ជសាស្រ្ត និងជំនួយផ្សេងទៀតដើម្បីបំពេញតម្រូវការមនុស្សធម៌ប្រកបដោយស្ថិរភាព ។
ជាចុងក្រោយ មេដឹកនាំទាំងអស់ក៏បានអំពាវនាវឲ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីគាំទ្រប្រជាជនរបស់ពួកគេ ជាពិសេសអ្នកដែលមានបំណងចាកចេញពីតំបន់ហ្គាហ្សា ៕

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជាង ១៤,០០០ នាក់បានរងរបួស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក បញ្ជាឲ្យបើកដំណើរការប្រព័ន្ធខែលការពារដែនអាកាសនៅទូទាំង តំបន់មជ្ឈិមបូព៌ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ