Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង២នាក់ទៀត សុទ្ធជាស្រ្តីវ័យចំណាស់

បានផុស

នៅ

ចំណាប់ខ្មាំងជាស្ត្រីពីរនាក់ ឈ្មោះ Yochved Lifshitz អាយុ៨៥ឆ្នាំនិង Nurit Cooper អាយុ៧៩ឆ្នាំ ត្រូវបានក្រុមហាម៉ាស់ដោះលែងក្នុងតំបន់ ហ្គាហ្សា បន្ទាប់ពីការឃុំឃាំងរយៈពេល១៦ថ្ងៃ។ នៅក្នុងវីដេអូនោះ គេមើលឃើញថា​ ចំណាប់ខ្មាំងទាំង២ ត្រូវបានក្រុមហាម៉ាស់ ប្រគល់ទៅឲ្យកាកបាទក្រហម។

Yochved Lifshitz (ឆ្វេង) និង Nurit Cooper (រូបថត៖ TOI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ, អ្នកទាំងពីរបានមកដល់ច្រកព្រំដែនដែលគ្រប់គ្រងដោយអេហ្ស៊ីបកាលពីល្ងាចថ្ងៃចន្ទទី២៣ខែតុលា ហើយនឹងបញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងពេលឆាប់ៗ។ ក្រុមគ្រួសាររបស់អ្នកទាំងពីរ ក៏ទទួលបានដំណឹងនេះដែរ។

នៅក្នុងវីដេអូមួយដែលផ្សព្វផ្សាយដោយកងពលតូច Qassam របស់ក្រុមហាម៉ាស់, ចំណាប់ខ្មាំង ត្រូវបានគេមើលឃើញស្លៀកពាក់រ៉ូបពណ៌ស្វាយដូចគ្នា ខណៈសកម្មជនក្រុមហាម៉ាស់ប្រដាប់ដោយកាំភ្លើង បានកាន់ដៃពួកគាត់។ ក្រុមសកម្មប្រយុទ្ធ ថែមទាំងផ្តល់អាហារសម្រន់ និងភេសជ្ជៈដល់លោកយាយផងដែរ ប៉ុន្តែមើលទៅអ្នកទាំងពីរ ហាក់ដូចជាភ័យខ្លាចណាស់។ លើសពីនេះ លោកយាយទាំងពីរ មើលទៅហាក់ដូចជាមិនមានរបួសរាងកាយអ្វីឡើយ។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានថ្លែងអំណរគុណដល់ប្រទេសអេហ្ស៊ីប សម្រាប់ជំនួយ និងកាកបាទក្រហម សម្រាប់តួនាទីសង្គ្រោះជីវិតដ៏សំខាន់ ហើយគូសបញ្ជាក់ថា យោធាអ៊ីស្រាអែល ក៏បានដើរតួនាទី ក្នុងការដោះលែងអ្នកទាំងពីរផងដែរ។

សេចក្តីថ្លែងការណ៍ខាងលើបន្តថា កងកម្លាំងការពារជាតិនិងកងកម្លាំងសន្តិសុខអ៊ីស្រាអែល បានធ្វើការយ៉ាងសស្រាក់សស្រាំឥតសម្រាក តាមរយៈបណ្តាញទាំងអស់ ដើម្បីធានាការដោះលែងចំណាប់ខ្មាំង និងយកឈ្នះលើឧបសគ្គដែលបង្កឡើងដោយក្រុមហាម៉ាស់។

ចលនាហាម៉ាស់បញ្ជាក់ថា ខ្លួនមានចំណាប់ខ្មាំងប្រហែល២០០នាក់នៅក្នុងដៃ និង៥០នាក់ទៀតត្រូវបានឃុំខ្លួនដោយក្រុមប្រដាប់អាវុធផ្សេងនៅក្នុងតំបន់ហ្គាហ្សា។

យ៉ាងណាក្តី ក្រុមនេះអះអាងថា ចំណាប់ខ្មាំងជាង២០នាក់ត្រូវបានសម្លាប់ ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ៊ីស្រាអែល ប្រឈម ហានិភ័យធំ ៥យ៉ាង បើវាយលុកចូល ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

សន្តិសុខសង្គម៤ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

សេដ្ឋកិច្ច២០ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម