ព័ត៌មានអន្ដរជាតិ
លោក អូបាម៉ា៖ ទង្វើរបស់អ៊ីស្រាអែល នៅហ្គាហ្សា នឹងធ្វើឲ្យប្រជាជនប៉ាឡេស្ទីន គុំកួន តជំនាន់
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានព្រមានថា សកម្មភាពមួយចំនួនរបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស់ ដូចជាការកាត់ផ្តាច់ស្បៀង និងទឹកសម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សា អាចធ្វើឲ្យប្រជាជនប៉ាឡេស្ទីន គុំកួន តជំនាន់។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើគេហទំព័រ Medium លោក អូបាម៉ា និយាយថា សកម្មភាពទាំងនោះ អាចបំផ្លាញការគាំទ្រជាសកលសម្រាប់អ៊ីស្រាអែល សត្រូវរបស់អ៊ីស្រាអែលលូកដៃចូលអន្តរាគមន៍ក្នុងសង្គ្រាម និងធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែង ដើម្បីសម្រេចបាននូវសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ខែតុលាផងដែរ ដោយនិយាយថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់ប្រធានាធិបតី ចូ បៃដិន ឲ្យសហរដ្ឋអាមេរិកប្រកៀកស្មាអ៊ីស្រាអែល ក្នុងការប្រឆាំងក្រុមប៉ាឡេស្ទីន។ លោកបន្ថែមថា “អ៊ីស្រាអែលមានសិទ្ធិការពារពលរដ្ឋរបស់ខ្លួន ប្រឆាំងនឹងអំពើហិង្សាបែបនេះ”។

សូមបញ្ជាក់ លោក អូបាម៉ា គឺជាប្រធានាធិបតីទី៤៤របស់សហរដ្ឋអាមេរិក កាន់តំណែងពីឆ្នាំ២០០៩ដល់២០១៧។ លោកជាសមាជិកនៃគណបក្សប្រជាធិបតេយ្យ និងជាប្រធានាធិបតីមានដើមកំណើតអាហ្វ្រិកដំបូងគេ របស់សហរដ្ឋអាមេរិក។
ក្នុងនាមជាប្រធានាធិបតី លោក អូបាម៉ា បានប៉ះទង្គិចជាញឹកញាប់ លើគោលនយោបាយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលនាំឲ្យកិច្ចខិតខំប្រឹងប្រែងបន្តការចរចាសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីនឡើងវិញ ត្រូវបរាជ័យ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង២នាក់ទៀត សុទ្ធជាស្រ្តីវ័យចំណាស់

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?