ព័ត៌មានអន្ដរជាតិ
សង្គ្រាមពាក្យសម្តីចិន-ហ្វីលីពីន លើហេតុការណ៍នៅសមុទ្រចិនខាងត្បូង កំពុងបង្កើនហានិភ័យជម្លោះប្រដាប់អាវុធ
អ្នកសង្កេតការណ៍ចិនមួយរូប បានព្រមានថា សង្គ្រាមពាក្យសម្តីកាន់តែខ្លាំងឡើងរវាងចិននិងហ្វីលីពីន ជុំវិញការប៉ះទង្គិចគ្នានៅក្នុងសមុទ្រចិនខាងត្បូង កំពុងបង្កើនហានិភ័យនៃជម្លោះប្រដាប់អាវុធ ដែលអាចអូសទាញសហរដ្ឋអាមេរិកឲ្យមកចូលរួមដែរ។
ការព្រមាននេះកើតឡើង ខណៈភាគីទាំងពីរ បានចោទប្រកាន់ដាក់គ្នាជុំវិញឧប្បត្តិហេតុពីរលើកកាលពីថ្ងៃអាទិត្យទី២២ខែតុលា ទាក់ទងនឹងទូកឆ្មាំសមុទ្រទាំងសងខាង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning កាលពីថ្ងៃចន្ទ បានចោទប្រកាន់ហ្វីលីពីនថាជាអ្នកបង្កហេតុ ដោយការឈ្លានពានម្តងហើយម្តងទៀតចូលទៅក្នុងដែនទឹក Renai Jiao និងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត។
លោក Ding Duo សហការីស្រាវជ្រាវនៅវិទ្យាស្ថានជាតិ សម្រាប់ការសិក្សាសមុទ្រចិនខាងត្បូងបានព្រមានថា ឧប្បត្តិហេតុនេះ អាចតំណាងឲ្យចំណុចគ្រោះថ្នាក់សម្រាប់ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងសម្ព័ន្ធមិត្តចាស់បំផុតរបស់អាមេរិកនៅអាស៊ី។
មុននេះ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បានចោទប្រកាន់ឆ្មាំសមុទ្រចិនថា យាយីនិងវាយប្រហារដោយចេតនាលើនាវាផ្គត់ផ្គង់របស់ខ្លួន និងនាវាឆ្មាំសមុទ្រហ្វីលីពីន។
ថ្វីបើប្រទេសចិន បានច្រានចោលរឿងនេះថាជា ការប៉ះទង្គិចគ្នាបន្តិចបន្តួចក៏ដោយ ប៉ុន្តែឆ្មាំសមុទ្រហ្វីលីពីន បាននិយាយកាលពីថ្ងៃចន្ទថា ការខូចខាតដល់កប៉ាល់ផ្គត់ផ្គង់ គឺមានលក្ខណៈធ្ងន់ធ្ងរគួរសម។
លើសពីនេះ ហ្វីលីពីន បានកោះហៅឯកអគ្គរដ្ឋទូតចិនដើម្បីធ្វើការតវ៉ាផ្នែកការទូត ខណៈស្ថានទូតក្រុងប៉េកាំងនៅទីក្រុងម៉ានីល ក៏បាននិយាយដែរថា ខ្លួនបានដាក់ពាក្យបណ្តឹងស្រដៀងគ្នានេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រុងប៉េកាំង៖ សមុទ្រចិនខាងត្បូង មិនមែនជា “សង្វៀនប្រយុទ្ធ” សម្រាប់មហាអំណាចធំៗទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២១ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ