Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង៉ ថា អាមេរិក ផ្ញើសារចំនួន ២ មកប្រទេសខ្លួន និយាយរឿងសង្គ្រាម អ៊ីស្រាអែល-ក្រុមហាម៉ាស់

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានផ្ញើសារបង្កប់អត្ថន័យចំនួន ២ មកកាន់ប្រទេសរបស់លោក ពាក់ព័ន្ធទៅនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ ។

លោក Hossein Amir-Abdollahian

លោករដ្ឋមន្ត្រីបានលើកឡើងថា “សារចំនួន ២ ដែលសហរដ្ឋអាមេរិកផ្ញើមកកាន់ប្រទេសអ៊ីរ៉ង់នោះ គឺទីមួយពួកគេនិយាយថា “យើងមិនចង់ពង្រីកវិសាលភាពសង្គ្រាមនៅមជ្ឈិមបូព៌ានោះទេ” ខណៈសារទី២ គឺ “ពួកគេស្នើឲ្យប្រទេសអ៊ីរ៉ង់បង្ហាញការអត់ធ្មត់” ។

ទោះយ៉ាងណា សហរដ្ឋអាមេរិកអះអាងថា មិនចង់ពង្រីក ឬលូកដៃចូលក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ាឲ្យកាន់តែធ្ងន់ធ្ងរនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានបង្ហាញសកម្មភាពគាំទ្រចំពោះការវាយប្រហារយ៉ាងមិនប្រណីដៃទៅលើជនស៊ីវិល កុមារ និងស្ត្រីប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំវេទិកាថ្នាក់តំបន់ “3+3” លើកទី ២ ជាមួយប្រទេសអាមេនី អាស៊ែបៃហ្សង់ រុស្ស៊ី និងតួកគី នៅរដ្ឋធានីតេហេរ៉ង់, លោក Amir-Abdollahian បាននិយាយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចក៏បានផ្ញើសារជាច្រើនផ្សេងទៀតទៅកាន់ក្រុមហេសបូឡារបស់លីបង់ផងដែរ ដើម្បីទប់ស្កាត់ការកកើតរណសិរ្ស​ថ្មី​ប្រឆាំងនឹង​អ៊ីស្រាអែល ។

លោក Amir-Abdollahian បាននិយាយទៀតថា អ៊ីរ៉ង់បានប្រកាសដោយបើកចំហនូវការគាំទ្ររបស់ខ្លួនចំពោះចលនាតស៊ូរបស់ប៉ាឡេស្ទីនប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែល ហើយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ក៏នឹងបន្តការគាំទ្រផ្នែកនយោបាយសម្រាប់ប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែលផងដែរ ។

គួរបញ្ជាក់ថា ជម្លោះនៅតំបន់ហ្គាហ្សាដែលស្ថិតនៅក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការបិទផ្លូវចាប់តាំងពីថ្ងៃទី៧ ខែតុលាបានផ្ទុះឡើង នៅពេលដែលក្រុមហាម៉ាស់ផ្តួចផ្តើមប្រតិបត្តិការ Al-Aqsa Flood ដែលជាការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ដែលរួមមានការបាញ់ស្រោចគ្រាប់រ៉ុកកែត និងការជ្រៀតចូលចូលអ៊ីស្រាអែលតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ជាង ១៤,០០០ នាក់បាន​រង​របួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អាមេរិក និងប្រទេសលោកខាងលិច ៥ ទៀតឲ្យ អ៊ីស្រាអែល គោរពច្បាប់ មនុស្សធម៌អន្តរជាតិ និងការពារជនស៊ីវិល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម