Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ ប៉ុន្តែក៏ដោយសារ អ៊ីស្រាអែល ជាអ្នកបង្កហេតុមុន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Dmitry Polyansky បាននិយាយកាលពីថ្ងៃចន្ទថា វាពិតជាមិនសមហេតុផលនោះទេដែលក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់បើកការវាយល្មក់កាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ប៉ុន្តែក៏ដោយសារតែអ៊ីស្រាអែលជាអ្នកបង្កហេតុមុនផងដែរ ។

លោក Dmitry Polyansky 

លោក Polyansky បាននិយាយនៅក្នុងសន្និសីទតាមរយៈវីដេអូមួយថា “យើងថ្កោលទោសដោយគ្មានលក្ខខណ្ឌទឡើក្រុមហាម៉ាស់ចំពោះអ្វីដែលបានធ្វើឡើងប្រឆាំងនឹងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ប៉ុន្តែវាក៏មិនអាចគ្មានហេតុផលសម្រាប់រឿងនេះនោះដែរ” ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា ការថ្កោលទោសរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លើក្រុមហាម៉ាស់ត្រូវតែមានភាពអត់ធ្មត់ ដូចគ្នាទៅនឹងការថ្កោលទោសចំពោះការទម្លាក់គ្រាប់បែកលើសង្កាត់លំនៅឋានសម្លាប់ជនស៊ីវិលមិនរើសមុខរបស់អ៊ីស្រាអែល ដូច្នេះយើងមិនលម្អៀងទៅម្ខាងៗនោះទេ យើងត្រូវតែមានតុល្យភាព” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Polyansky បាននិយាយថា “យើងមិនអាចបិទភ្នែកចំពោះអ្វីដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ានោះទេ យើងត្រូវតែមានស្មោះត្រង់ជាដាច់ខាត ។ បើមិនដូច្នេះទេ គ្មានអ្នកណាអាចពឹងផ្អែកលើតួនាទីរបស់ UNSC នៅក្នុងដំណោះស្រាយនាពេលអនាគតបាននោះទេ” ។

អ្នកការទូតរូបនេះបញ្ជាក់ថា ការផ្ទុះអំពើហិង្សានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ គឺបណ្ដាលមកពីភាពគ្មានច្បាប់ទម្លាប់ជាច្រើនឆ្នាំមកនេះ ជាពិសេសគឺការបន្តសកម្មភាពខុសច្បាប់របស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីន ហើយការបង្កហេតុ​នេះ គឺមិន​សម​ទាល់តែសោះ ដូច្នេះ​យើងមិន​គាំទ្រពាក្យសម្ដីដាក់បន្ទុក​ដូច​ដៃគូ​ជាច្រើន​របស់​យើង​ផ្សេងទៀតនៅលើ​ឆាក​អន្តរជាតិ​នោះ​ទេ​ ​។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់ថាជា “អំពើឃោរឃៅមិនធ្លាប់មានពីមុនមក” ប៉ុន្តែលោកបានប្រកែកថា អ៊ីស្រាអែលក៏មិនគួរមានប្រតិកម្មខ្លាំងក្លាបែបនេះនោះទេ ជាពិសេសត្រូវគិតពីជីវិតជនស៊ីវិលប្រហែល ២ លាននាក់នៅក្នុងទឹកដីនោះ ។ លោក​បាន​បន្ថែម​ថា អ៊ីស្រាអែល​មាន​សិទ្ធិ​ការពារ​ខ្លួន ប៉ុន្តែ​សន្តិភាព​អាច​កើត​ឡើង​បាន​តែ​ជាមួយ​នឹង​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់សប្ដាហ៍ទី ២ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។

ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្ស​ជាង ១៤,០០០ នាក់បាន​រង​របួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អ៊ីរ៉ង៉ ថា អាមេរិក ផ្ញើសារចំនួន ២ មកប្រទេសខ្លួន និយាយរឿងសង្គ្រាម អ៊ីស្រាអែល-ក្រុមហាម៉ាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២៣ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ២៧ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម