ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុ ដែលក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងជាស្រ្តីវ័យចំណាស់ ២នាក់
កាលពីថ្ងៃអង្គារទី២៣ខែតុលា ក្រុមហាម៉ាស់ បញ្ជាក់ថា ខ្លួនបានដោះលែងលោកយាយ Yocheved Lifshitz និងស្ត្រីវ័យចំណាស់ម្នាក់ទៀតឈ្មោះ Nurit Cooper អាយុ៧៩ឆ្នាំ ដោយសារហេតុផលសុខភាព។

លោកយាយ Lifshitz គឺជាសកម្មជនសន្តិភាព ដែលបានជួយនាំមនុស្សឈឺពីតំបន់ ហ្គាហ្សា មកទទួលបានការព្យាបាលនៅក្នុងប្រទេសអ៊ីស្រាអែល។ នេះបើតាមការបញ្ជាក់ពីចៅប្រុសរបស់គាត់។
Daniel Lifshitz បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោកយាយ និងស្វាមីគាត់ឈ្មោះ Oded (នៅជាប់ជាចំណាប់ខ្មាំងនៅឡើយ) បានធ្វើរឿងជាច្រើនជួយដល់ប្រជាជន ហ្គាហ្សា។

លោកនិយាយថា “អ្នកទាំង២សុទ្ធសឹងជាសកម្មជនសិទ្ធិមនុស្ស សកម្មជនសន្តិភាពពេញមួយជីវិត។ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដែលលោកតាលោកយាយ បានជួយយកជនជាតិប៉ាឡេស្ទីនដែលឈឺចេញពីតំបន់ ហ្គាហ្សាស្រ្ទីប ជារៀងរាល់សប្ដាហ៍ ទៅមន្ទីរពេទ្យក្នុងប្រទេសអ៊ីស្រាអែល ដើម្បីទទួលបានការព្យាបាលជំងឺនានាដូចជា មហារីកជាដើម”។
សូមបញ្ជាក់ អ្នកទាំងពីរត្រូវបានក្រុមហាម៉ាស់ ចាប់ខ្លួនពីផ្ទះនៅតំបន់ Nir Oz ក្នុងអំឡុងការវាយប្រហារថ្ងៃទី៧តុលា។
មកទល់ពេលនេះ ចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ដោះលែង បានកើនដល់៤នាក់ហើយ បន្ទាប់ពីម្តាយកូនជនជាតិអាមេរិក ត្រូវបានដោះលែងកាលពីសប្តាហ៍មុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំង២នាក់ទៀត សុទ្ធជាស្រ្តីវ័យចំណាស់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ