Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការ Save the Children៖ កុមារ២០០០នាក់ ស្លាប់នៅហ្គាហ្សា ត្រឹម១៧ថ្ងៃ

បានផុស

នៅ

អង្គការមនុស្សធម៌ Save the Children បាននិយាយកាលពីថ្ងៃចន្ទទី២៣ខែតុលាថា កុមារយ៉ាងតិច២០០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងសង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន ផ្ទុះឡើងខ្លាំងកាលពីពីរសប្តាហ៍មុន។

(រូបថត៖ Getty Image)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការនេះនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កុមារប្រមាណ២០០០នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ត្រឹមរយៈពេល១៧ថ្ងៃចុងក្រោយ ខណៈការវាយប្រហារតាមអាកាសឥតស្រាកស្រាន្ត ធ្វើឲ្យអគារនៅទូទាំងតំបន់ហ្គាហ្សា ត្រូវខ្ទេចខ្ទី”។

សេចក្តី​ថ្លែងការណ៍​បន្ថែម​ថា លើសពីនេះ កុមារ២៧នាក់ ​ក៏​ត្រូវ​បាន​សម្លាប់​ផងដែរនៅ​តំបន់ West Bank។

(រូបថត៖ REX)

លោក Jason Lee នាយក​ប្រចាំ​ប៉ាឡេស្ទីនរបស់អង្គការ បានគូសបញ្ជាក់ថា “យើងសូមអំពាវនាវឲ្យភាគីទាំងអស់ ចាត់វិធានការជាបន្ទាន់ដើម្បីការពារអាយុជីវិតរបស់កុមារ ហើយសហគមន៍អន្តរជាតិ ត្រូវគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងនោះ។ អ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានត្រូវតែធ្វើ ដើម្បីការពារកុមារពីគ្រោះថ្នាក់ និងផ្តល់ឲ្យពួកគេនូវការគាំទ្រដែលពួកគេត្រូវការ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ដឹងមូលហេតុ ដែលក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងជាស្រ្តីវ័យចំណាស់ ២នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម