ព័ត៌មានអន្ដរជាតិ
តម្រូវការប្រេង ធ្យូងថ្ម ឧស្ម័ន នឹងឡើងដល់កំពូលនៅឆ្នាំ ២០៣០
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយថា តម្រូវការឥន្ធនៈហ្វូស៊ីលពិភពលោកនឹងឈានដល់កម្រិតកំពូលនៅឆ្នាំ ២០៣០ ដោយសាររថយន្តអគ្គិសនីកាន់តែច្រើនឡើងនៅលើដងផ្លូវ ហើយសេដ្ឋកិច្ចរបស់ចិនកាន់តែរីកចម្រើនយឺត និងផ្លាស់ប្តូរឆ្ពោះទៅរកថាមពលស្អាតជាងមុន ។

ទន្ទឹមនោះ របាយការណ៍ពី IEA ដែលផ្តល់យោបល់ដល់បណ្តាប្រទេសឧស្សាហកម្ម ផ្ទុយនឹងទស្សនៈរបស់ក្រុមអ្នកផលិតប្រេង និងអង្គការនៃប្រទេសនាំចេញប្រេង ដែលមើលឃើញថា តម្រូវការប្រេងកើនឡើងយូរក្រោយឆ្នាំ ២០៣០ ហើយអំពាវនាវឲ្យមានការវិនិយោគលើវិស័យប្រេងថ្មីក្នុងកញ្ចប់ទឹកប្រាក់រាប់ពាន់លានដុល្លារ ។
នៅក្នុងទស្សនវិស័យថាមពលពិភពលោកប្រចាំឆ្នាំដែលបានចេញផ្សាយថ្ងៃទី២៤ ខែតុលានេះ IEA បានលើកឡើងថា តម្រូវការប្រេង ឧស្ម័នធម្មជាតិ និងធ្យូងថ្មមានកម្រិតខ្ពស់បំផុតគឺនៅក្នុងទសវត្សនេះ ជាពិសេសសេណារីយ៉ូដែលផ្អែកលើគោលនយោបាយបច្ចុប្បន្នរបស់រដ្ឋាភិបាល ។

នាយកប្រតិបត្តិ IEA លោក Fatih Birol បាននិយាយថា ការផ្លាស់ប្តូរទៅរកថាមពលស្អាតកំពុងកើតឡើងនៅទូទាំងពិភពលោកដោយមិនអាចបញ្ឈប់នោះទេ ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលរួមជាមួយក្រុមហ៊ុន និងវិនិយោគិនត្រូវនៅពីក្រោយការផ្លាស់ប្តូរថាមពលស្អាតជាជាងការរារាំងសកម្មភាពទាំងនេះ ។
ទោះជាយ៉ាងណាក៏ដោយ IEA បន្ថែមថា តម្រូវការឥន្ធនៈហ្វូស៊ីលត្រូវបានកំណត់ថានៅតែខ្ពស់ពេក ដើម្បីរក្សាបានដល់គោលដៅនៃកិច្ចព្រមព្រៀងប៉ារីសក្នុងការកំណត់ការកើនឡើងនៃសីតុណ្ហភាពសកលជាមធ្យមដល់ ១.៥ អង្សាសេ។
ហានិភ័យតម្រូវការខ្ពស់នេះ មិនត្រឹមតែធ្វើឲ្យផលប៉ះពាល់អាកាសធាតុកាន់តែអាក្រក់ បន្ទាប់ពីកំដៅបំបែកកំណត់ត្រារយៈពេលមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចដល់សន្តិសុខនៃប្រព័ន្ធថាមពល ដែលត្រូវបានបង្កើតឡើងសម្រាប់ពិភពលោកដ៏ត្រជាក់ជាមួយនឹងព្រឹត្តិការណ៍អាកាសធាតុតិចតួច” ។

សម្រាប់នៅឆ្នាំ ២០៣០ IEA រំពឹងថា នឹងមានរថយន្តអគ្គិសនីស្ទើរតែ ១០ ដងនៅលើដងផ្លូវទូទាំងពិភពលោក ហើយបានលើកឡើងពីគោលនយោបាយគាំទ្រថាមពលស្អាតនៅក្នុងទីផ្សារសំខាន់ៗថាជាការថ្លឹងថ្លែងលើតម្រូវការឥន្ធនៈហ្វូស៊ីលនាពេលអនាគត ។
ប៉ុន្តែការបញ្ចប់នៃយុគសម័យកំណើនសម្រាប់ឥន្ធនៈហ្វូស៊ីលមិនមែនមានន័យថា ជាការបញ្ចប់នៃការវិនិយោគឥន្ធនៈហ្វូស៊ីលនោះទេ ប៉ុន្តែវាជាការកាត់បន្ថយការកើនឡើងនៃការចំណាយណាមួយ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
ចុចអាន៖ ពន្ធសកលលើមហាសេដ្ឋីអាចប្រមូលបានជាង ២៥០ ពាន់លានដុល្លារ ខណៈអ្នកមានខ្លះគេចមិនបង់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ