Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនអ៊ីស្រាអែល សម្រុកទិញកាំភ្លើង ទុកការពារខ្លួន

បានផុស

នៅ

យោងតាមរបាយការណ៍មួយ, ប្រជាជនអ៊ីស្រាអែល កំពុងនាំគ្នាសម្រុកទិញកាំភ្លើងក្នុងអត្រាដ៏ច្រើនមិនធ្លាប់មានពីមុនមក ចាប់តាំងពីក្រុមហាម៉ាស់ បើកការវាយប្រហារដ៏ភ្ញាក់ផ្អើល និងបានបង្កឲ្យមានសង្រ្គាមជាមួយអ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិអ៊ីស្រាអែលបានដាក់ពាក្យសុំអាជ្ញាប័ណ្ណកាំភ្លើងយ៉ាងច្រើន ជាហេតុបណ្តាលឲ្យក្រសួងសន្តិសុខមាតុភូមិ ត្រូវធ្វើការញាប់ដៃញាប់ជើងលើរឿងនេះ ដោយពាក្យសុំអាជ្ញាប័ណ្ណកាំភ្លើងយ៉ាងច្រើនលើសលប់ត្រូវបានដាក់ស្នើ។

ហាងលក់កាំភ្លើងក្នុងប្រទេសអ៊ីស្រាអែល បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មាន Financial Times លោក Mehul Srivastava ថា មានមនុស្សជាច្រើនបានមកទិញកាំភ្លើង ដោយពួកគេត្រូវតម្រង់ជួររង់ចាំរយៈពេលរាប់ម៉ោង។

ហាងមួយក្នុងទីក្រុង Holon បានប្រាប់ FT ថា ខ្លួនលក់កាំភ្លើង៩មិល្លីម៉ែត្រម៉ាក Masada អស់គ្មានសល់ ដោយសារតែតម្រូវការកើនឡើង ក្រោយការវាយប្រហារថ្ងៃទី៧ខែតុលា។

ស្របពេលជាមួយគ្នានោះ មន្ត្រីម្នាក់និយាយថា “យើងកំពុងព្យាយាមផ្ទេរអាវុធឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន មកពីគ្រប់ទីកន្លែង ដើម្បីពង្រឹងក្រុមសន្តិសុខក្នុងតំបន់ និងផ្តល់ជូនប្រជាពលរដ្ឋ នូវសុវត្ថិភាពដែលពួកគេត្រូវការ”។

ដំបូង អាជ្ញាធរអ៊ីស្រាអែលនិយាយថា មនុស្សជាង១៤០០នាក់ត្រូវបានសម្លាប់ និងប្រហែល ២០០នាក់ទៀតត្រូវចាប់ខ្លួនដោយក្រុមហាម៉ាស់។ ចាប់តាំងពីពេលនោះមក យោធាអ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre, Business Insider

ចុចអាន៖ អង្គការ Save the Children៖ កុមារ២០០០នាក់ ស្លាប់នៅហ្គាហ្សា ត្រឹម១៧ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម