ព័ត៌មានអន្ដរជាតិ
ចំណាប់ខ្មាំងដែលទើបដោះលែង រៀបរាប់ទង្វើរបស់ក្រុមហាម៉ាស់ចំពោះខ្លួន
ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលអាយុ ៨៥ឆ្នាំម្នាក់ ដែលត្រូវបានដោះលែងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ បាននិយាយនៅថ្ងៃអង្គារ ទី២៤ ខែតុលា ថា គាត់ត្រូវបានគេវាយដំ ក្នុងអំឡុងពេលចាប់ជម្រិត ប៉ុន្តែបន្ទាប់មកគេបានព្យាបាលគាត់យ៉ាងល្អ ក្នុងអំឡុងពេលជាងពីរសប្តាហ៍ដែលត្រូវបានឃុំឃាំងនៅហ្គាហ្សា។

លោកយាយ Yocheved Lifshitz បាននិយាយរៀបរាប់ថា “បុរសម្នាក់វាយខ្ញុំនៅតាមផ្លូវ ថ្វីត្បិតមិនបណ្ដាលឱ្យបាក់ឆ្អឹងជំនី ប៉ុន្តែវាធ្វើឱ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង” ។
លោកយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅមន្ទីរពេទ្យទីក្រុង Tel Aviv ថា ក្រោយមកគ្រូពេទ្យបានទៅសួរសុខទុក្ខគាត់ និងចំណាប់ខ្មាំងផ្សេងទៀតជារៀងរាល់ពីរទៅបីថ្ងៃម្តង ដោយផ្តល់ថ្នាំពេទ្យ និងថែទាំពួកគាត់បានយ៉ាងល្អ។

លោកយាយរូបនេះបន្ថែមថា «ក្រុមគ្រូពេទ្យបានប្រព្រឹត្តចំពោះយើងដោយទន់ភ្លន់ និងផ្តល់នូវរាល់តម្រូវការរបស់យើង»។ នៅពេលអ្នកកាសែតសួរថា ហេតុអ្វីបានជាគាត់ឈោងដៃចាប់ដៃពួកសកម្មប្រយុទ្ធនៅពេលត្រូវបានដោះលែង លោកយាយតបថា មនុស្សដែលគាត់ចាប់ដៃនោះជាមនុស្សរួសរាយរាក់ទាក់ និងចេះគួរសម ពួកគេជាអ្នកដែលមើលថែចំណាប់ខ្មាំង ពេលជាប់ឃុំ។
លោកយាយបញ្ជាក់ទៀតថា ក្រុមហាម៉ាស់បានរៀបចំអ្វីៗទុកមុនជាស្រេច មុនចាប់ចំណាប់ខ្មាំងទៅ ដោយពួកគេត្រៀមសម្ភារចាំបាច់ជាច្រើន សូម្បីតែសាប៊ូកក់សក់ ពេលចំណាប់ខ្មាំងត្រូវការ ហើយអាហារដែលចំណាប់ខ្មាំងញ៉ាំ គឺជាអាហារដែលក្រុមហាម៉ាស់ញ៉ាំដូចគ្នាដែរ ដែលវារួមមាន ឈីស គ្រីម និងត្រសក់ជាដើម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ អង្គការ Save the Children៖ កុមារ២០០០នាក់ ស្លាប់នៅហ្គាហ្សា ត្រឹម១៧ថ្ងៃ
ចុចអាន៖ ដឹងមូលហេតុ ដែលក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងជាស្រ្តីវ័យចំណាស់ ២នាក់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី