ព័ត៌មានអន្ដរជាតិ
អាមេរិកបារម្ភអ៊ីស្រាអែលគ្មានផែនការណ៍ច្បាស់លាស់ចំពោះការវាយលុកហ្គាហ្សា
មន្ត្រីអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះអ៊ីស្រាអែលមិនមានផែនការដែលអាចដំណើរការល្អបានសម្រាប់ការបញ្ជូនកងកម្លាំងជើងគោកទៅកាន់តំបន់ហ្គាហ្សា ហើយកំពុងចោទសួរថាតើ IDF (កម្លាំងការពារអ៊ីស្រាអែល) អាចសម្រេចបាននូវគោលដៅក្នុងការកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាសដែរឬទេ។ នេះបើយោងតាមកាសែត New York Times បានចុះផ្សាយ។

នៅក្នុងការពិភាក្សានាពេលថ្មីៗនេះជាមួយសមភាគីអ៊ីស្រាអែលលោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានសង្កត់ធ្ងន់លើតម្រូវការចាំបាច់ មុនពេលចាប់ផ្តើមយុទ្ធនាការជើងគោកនៅក្នុងទឹកដីហ្គាហ្សា។
រដ្ឋបាលសហរដ្ឋអាមេរិក ក៏មានការព្រួយបារម្ភផងដែរថា កងកម្លាំងការពារអ៊ីស្រាអែលមិនទាន់មានផ្លូវយោធាច្បាស់លាស់ដើម្បីសម្រេចបាននូវគោលដៅរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការលុបបំបាត់ក្រុមហាម៉ាស់នៅឡើយទេ។ ជាមួយគ្នានេះ នៅក្នុងការសន្ទនាជាមួយមន្ត្រីអ៊ីស្រាអែលចាប់តាំងពីក្រុមហាម៉ាស់វាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ក្រុមមន្ត្រីអាមេរិកបាននិយាយថា ពួកគេមិនទាន់រកឃើញផែនការសកម្មភាពដែលអាចសម្រេចបាននៅលើតំបន់ហ្គាហ្សានោះទេ។

យោងតាមសារព័ត៌មាន Associated Press ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក James Glynn ដែលបញ្ជូនមកពីមន្ទីរបញ្ចកោណនឹងផ្តល់ដំបូន្មានដល់កងកម្លាំងអ៊ីស្រាអែលអំពី “វិធីកាត់បន្ថយការស្លាប់ជនស៊ីវិលនៅក្នុងសង្គ្រាមទីក្រុង” ។ ទោះជាយ៉ាងណាក៏ដោយ អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ទីប្រឹក្សាអាមេរិកនឹងមិនបម្រើក្នុងតួនាទីប្រយុទ្ធទេ ដោយគ្រាន់តែពិគ្រោះយោបល់ជាមួយមេបញ្ជាការអ៊ីស្រាអែលប៉ុណ្ណោះ។ មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ទៀតបានប្រាប់កាសែត New York Times ថា លោក Glynn នឹងមិននៅលើដីក្នុងប្រទេសអ៊ីស្រាអែលទេ ប្រសិនបើការឈ្លានពានដីចាប់ផ្តើម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ ចំណាប់ខ្មាំងដែលទើបដោះលែង រៀបរាប់ទង្វើរបស់ក្រុមហាម៉ាស់ចំពោះខ្លួន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ